I want to go back

Compassion and Respect – Important elements for Healing

(Scroll down for English)

អ្នកជំងឺឆាប់ជាសះស្បើយ ដោយសារអាកប្បកិរិយាល្អរបស់គ្រូពេទ្យ!

ហេតុអ្វី បានជាបុគ្គលិកនៅក្នុងមន្ទីរពេទ្យ ចាំបាច់ត្រូវតែមានអាកប្បកិរិយាល្អ ទៅកាន់អ្នកជំងឺ?
តើរបៀបទំនាក់ទំនងរបស់បុគ្គលិកក្នុងមន្ទីរពេទ្យ អាចជះឥទ្ធិពលអ្វីខ្លះ ដល់ការជាសះស្បើយរបស់អ្នកជំងឺ?

លោក សេង ភារម្យ នាយកសាលជំងឺសម្រាកពេទ្យ និងជំងឺស្រាល នៃមន្ទីរពេទ្យកុមារអង្គរ មានជំនឿយ៉ាងមុតមាំថា ការទំនាក់ទំនងប្រកបដោយ ក្តីមេត្តាករុណា និងការគោរពចំពោះអ្នកជំងឺ ជាពិសេស ចំពោះអ្នកជំងឺជាកុមារ គឺជាឱសថដ៏ប្រសើរបំផុត ដើម្បីឱ្យពួកគេបានឆាប់ជាសះស្បើយ។

លោកភារម្យ មានប្រសាសន៍ថា៖ «ដោយសារពួកយើង ត្រូវការព័ត៌មានពិត និងការសហការពីអ្នកជំងឺ ដូច្នេះយើងត្រូវតែប្រើឥរិយាបថទន់ភ្លន់ គួរសម ទាំងជាមួយអ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេ។ យើងត្រូវតែគិតពីអារម្មណ៍របស់ពួកគេគ្រប់ពេល ហើយយើងមិនត្រូវប្រើពាក្យសម្តី ទ្រគោះបោះបោក ឬពាក្យមិនសមរម្យ ដាក់ពួកគេនោះទេ។ ប្រសិនបើគ្រូពេទ្យ ឬបុគ្គលិកក្នុងមន្ទីរពេទ្យ និយាយស្តីមិនសមរម្យ ទៅកាន់អ្នកជំងឺ នោះគឺងាយធ្វើឱ្យពួកគេ បាក់ទឹកចិត្ត ហើយវាអាចជះឥទ្ធិពល ដល់ការព្យាបាលជំងឺរបស់ពួកគេ។»

លើសពីនេះ លោកភារម្យ បានបន្តថា ប្រសិនបើបុគ្គលិកក្នុងវិស័យសុខាភិបាល បង្ហាញទង្វើ ពាក្យសម្តីមិនគួរគប្បី ទៅកាន់អ្នកជំងឺជាកុមារ វារឹតតែអាចធ្វើឱ្យកុមារទាំងនោះ ចងចាំ ហើយមានចិត្តស្អប់មន្ទីរពេទ្យ និងបុគ្គលិកក្នុងមន្ទីរពេទ្យនោះទៀតផង។

ឥរិយាបថល្អរបស់គ្រូពេទ្យ ជាកត្តាសំខាន់ ដើម្បីជួយឱ្យអ្នកជំងឺឆាប់ជាសះស្បើយ ហេតុនេះហើយទើបជានិច្ចជាកាល មន្ទីរពេទ្យកុមារអង្គរ តែងតែ ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺ ជាមួយនឹងស្នាមញញឹម ព្រមទាំងក្តីមេត្តាករុណា ដោយចាត់ទុកពួកគេដូចជាកូនចៅរបស់ពួកយើងផ្ទាល់។ មន្ទីរពេទ្យកុមារអង្គរ យល់យ៉ាងច្បាស់ថា កុមារទាំងអស់ ពិតជាត្រូវការក្តីអនុគ្រោះ ការអាណិតអាសូរ និងការយកចិត្តទុកដាក់ មិនថាពួកគេបានកើតក្នុងប្រទេសបែបណា ឬមានស្ថានភាពគ្រួសារយ៉ាងណានោះទេ៕


(Translate from Khmer)

Compassion and Respect – Important elements for Healing

Why do medical staff need to be respectful and compassionate toward patients?
How does the communication style of medical staff have an impact on a patient’s recovery?

Mr. Seng Phearom, Manager of AHC’s In-Patient Department and Low Acuity Unit strongly believes that compassionate care and respectful communication are the best medicine for all patients, especially those who are children.

Mr. Phearom says that “we need to get the correct information and cooperation from patients, so we need to be polite with both patients and their parents. We need to consider their feelings, we cannot use negative words. If we do, they will get upset easily, and that could have a bad effect on their treatment.”

Mr. Phearom believes that if medical staff act rudely, the children will remember this and could develop an aversion to the hospital and hospital staff.

AHC always provides a health care/treatment with a smile, compassion and respect – we believe in treating each child as if they were our own. All children deserve empathy and concern, no matter what country they are born or whether rich or poor.

Share Button