I want to go back

ដំណឹងជ្រើសរើស បុគ្គលិក ផ្នែកបើកបរ

ពត៌មានការងារ

លក្ខណៈនៃការងារ៖   បំពេញការងារនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ដែល
ត្រូវបានកំណត់ចំនួន ៤៥ម៉ោង ក្នុងមួយសប្តាហ៍។
ទីកន្លែងនៃការងារ៖   មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។
ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ៖   បុគ្គលិករដ្ឋបាលមន្ទីរពេទ្យកុមារអង្គរ។
ប្រាក់បៀវត្តន៍ និងកម្រៃផ្សេងៗ៖   ផ្អែកទៅតាមកិច្ចសន្យាការងារ។

បុគ្គលិកបើកបរ គឺស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់បុគ្គលិករដ្ឋបាលនៃការិយាល័យរដ្ឋបាល មន្ទីរពេទ្យកុមារអង្គរ។ បុគ្គលិកបើកបរត្រូវបើកបរឡានសង្គ្រោះបន្ទាន់ដឹកអ្នកជំងឺ ក៏ដូចជាបើកបរឡានដទៃទៀតដែលជាឡានរបស់មន្ទីរពេទ្យ។ បុគ្គលិកបើកបរតម្រូវឱ្យធ្វើដំណើរទៅតាមគោលដៅ ក្នុងខេត្ត ឬតាមបណ្តាខេត្តនានាតាមកាលវិភាគកំណត់ដោយផ្នែករដ្ឋបាល។

ភារៈកិច្ច និងការទទួលខុសត្រូវ

  • ត្រូវបើកបរឡានជូនបុគ្គលិក បុគ្គលិកស្ម័គ្រចិត្ត អ្នកផ្តល់ជំនួយ ព្រមទាំងភ្ញៀវដទៃទៀត ទៅដល់គោលដៅតាមកាលវភាគដែលកំណត់របស់ផ្នែករដ្ឋបាល
  • រក្សាឱ្យបាននូវសុវត្តិភាពខ្ពស់ជូនដល់អ្នករួមដំណើរព្រមទាំងខ្លួនឯងផ្ទាល់
  • មានតួនាទីថែទាំ ជួសជុលបឋម និងសម្អាតរថយន្តបស់មន្ទីរពេទ្យជាប្រាចាំ ជាពិសេសរថយន្តដែលខ្លួនប្រើប្រាស់
  • ត្រូវត្រួតពិនិត្យជាប្រចាំពីសុវត្តិភាពរថយន្តមុននឹងចាប់ផ្តើមចេញដំណើរ ដើម្បីរក្សាឱ្យបាននូវសុវត្តិភាពខ្ពស់
  • កត់ត្រាជាប្រចាំនូវរាល់ការប្រើប្រាស់ឡាន ចូលក្នុងសៀវភៅកំណត់ត្រា និងរាយការណ៍មកបុគ្គលិកផ្នែករដ្ឋបាល
  • កត់ត្រា តាមដាន នូវរាល់ព័ត៌មាននៃការជួសជុលឡានដែលខ្លួនប្រើប្រាស់
  • ប្រកាន់ខ្ជាប់នូវសីលធម៌ខ្ពស់ និងវិជ្ជាជីវៈក្នុងការបើកបរ
  • អនុវត្ត និងគោរពច្បាប់ចរាចរណ៍
  • ចួលរួមក្នុងការប្រចាំការ (On-call) ទៅតាមកាលវិភាគការងារដែលបានកំណត់
  • ការងារផ្សេងៗទៀត ដែលចាត់តាំងដោយផ្នែករដ្ឋបាល។

កំរិតនៃការសិក្សា

បុគ្គលិកសម្រាប់តួនាទីនេះត្រូវតែបំពេញឱ្យបាននូវតម្រូវការខាងក្រោមៈ

  • សិក្សាត្រឹមថ្នាក់អនុវិទ្យាល័យ យ៉ាងទាបបំផុត

ជំនាញ ចំណេះដឹងវិជ្ជាជីវៈ និង បទពិសោធន៍

  • មានជំនាញក្នុងការបើកបរឡាន ប្រកបដោយវិជ្ជាជីវខ្ពស់
  • មានបទពិសោធន៍ក្នុងការបើកបររថយន្តសង្គ្រោះកាន់តែប្រសើរ

តម្រូវការផ្សេងៗ

  • កាន់ប័ណ្ណបើកបរប្រភេទ “ឃ ២” (D2) ដែលមានសុពលភាព
  • មានសីលធម៌ខ្ពស់ក្នុងការបើកបរ
  • យល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក របស់ព្រះរាជាណាចក្រកម្ពុជា
  • មានចិត្តអំណត់ អត់ធ្មត់ខ្ពស់ ចំពោះការងារ និងការទទួលខុសត្រូវ
  • មានសមត្ថភាពក្នុងការធ្វើការជាក្រុមបានប្រសើរ
  • អាចសរសេរភាសាខ្មែរ។

ឈប់ទទួលពាក្យនៅថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៧:០០

បេក្ខជនដែលមានចំណាប់អារម្មណ៏ សូមអញ្ជើញមកទទួល ពាក្យសុំបម្រើការងារ នៅការិយាល័យធនធានមនុស្ស នៅរៀងរាល់ម៉ោងធ្វើការពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ ឬ អាចទាញយកនូវពាក្យសុំបម្រើការងារតាមរយៈគេហទំព័រ http://angkorhospital.org/jobs/job-application-forms/ និង សូមភ្ជាប់មកជាមួយនូវ ប្រវត្តិរូបសង្ខេបការងារ និងសញ្ញាប័ត្រការសិក្សា មកកាន់មន្ទីពេទ្យកុមារអង្គរ ដែលមានអស័យដ្ឋាននៅផ្លូវទេពវង្ស និងផ្លូវអុំឆាយ សង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប ។

ទំនាក់ទំនងលេខទូរស័ព្ទលេខ: ០៩៩ ៦១០ ៨៨៥ / ០១៥ ៦៨ ៧៤ ៣៨/ ០១៦ ៧៧៧ ៩២៩
អ៊ីម៉ែល: [email protected]

បញ្ជាក់ៈ មន្ទីរពេទ្យកុមារអង្គរផ្តល់ដំណឹងជូនដល់តែបេក្ខជនដែលត្រូវជ្រើសរើសមកប្រលងនិងសំភាសន៍ប៉ុណ្ណោះនិងរាល់ការដាក់ពាក្យស្នើសុំមិនអាចដកវិញបានឡើយ។ បេក្ខជនដែលមិនបានបំពេញត្រឹមត្រូវតាមលក្ខខណ្ឌការស្នើសុំ
បម្រើការងាររបស់មន្ទីរពេទ្យកុមារអង្គរ មន្ទីរពេទ្យមិនអនុញ្ញាតឲ្យប្រលងឡើយ។

Share Button