I want to go back

បុគ្គលិកផ្នែកចុះឈ្មោះអ្នកជំងឺ

ដំណឹងជ្រើសរើស បុគ្គលិកផ្នែកចុះឈ្មោះអ្នកជំងឺ

ពត៌មានការងារ

លក្ខណៈនៃការងារ ៖ បំពេញការងារនៅក្នុងមន្ទីរពេទ្យកុមារអង្គរ
ដែលត្រូវបានកំណត់ចំនួន ៤៥ម៉ោង ក្នុងមួយសប្តាហ៍
ទីកន្លែងនៃការងារ ៖ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប និងសាខា
មន្ទីរពេទ្យកុមារអង្គរស្រុកសូទ្រនិគម
ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ៖ ប្រធានផ្នែកចុះឈ្មោះអ្នកជំងឺ
ប្រាក់បៀវត្តន៍ និងកម្រៃផ្សេងៗ ៖ ផ្អែកទៅតាមកិច្ចសន្យាការងារ
ឈប់ទទួលពាក្យ២០ សីហា ២០១៨ វេលាម៉ោង១៧:០០

បុគ្គលិកចុះឈ្មោះអ្នកជំងឺ គឺស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ប្រធានផ្នែកចុះឈ្មោះអ្នកជំងឺនៃ នាយកដ្ឋានរដ្ឋបាល មន្ទីរពេទ្យកុមារអង្គរ។ បុគ្គលិកចុះឈ្មោះអ្នកជំងឺមានតួនាទីក្នុងការទុកដាក់ រៀបចំ ថែរក្សាឯកសាររបស់អ្នកជំងឺ ព្រមទាំងកត់ត្រានៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់មន្ទីរពេទ្យ។

ភារៈកិច្ច និងទំនួលខុសត្រូវ

 • ទទួលយកអ្នកជំងឺតាមលំដាប់នៃការមកដល់ដើម្បីចុះឈ្មោះ លើកលែងតែករណីសង្គ្រោះបន្ទាន់
 • ស្រង់យក និងកត់ត្រានូវរាល់ព័ត៌មានរបស់អ្នកជំងឺឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងច្បាស់លាស់នៅពេលចុះឈ្មោះអ្នកជំងឺ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មន្ទីរពេទ្យ
 • ចុះឈ្មោះអ្នកជំងឺចាស់ និងថ្មីចូលទៅក្នុងប្រព័ន្ធព័ត៌មានអ្នកជំងឺដែលបានកំណត់ដោយមន្ទីរពេទ្យ ឬកំណត់ត្រាផ្សេងៗដទៃទៀតដែលពាក់ព័ន្ធ
 • កត់ត្រាឱ្យបានត្រឹមត្រូវ ពេញលេញនូវរាល់ទិន្នន័យរបស់អ្នកជំងឺ ទៅតាមកំណត់ត្រារបស់បុគ្គលិកបច្ចេកទេស
 • ធានាថារាល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជំងឺត្រូវបានរក្សាទុកជាការសម្ងាត់
 • ធានាឱ្យបានថារាល់ឯកសាររបស់អ្នកជំងឺ គឺត្រូវបានរក្សាទុកត្រឹមត្រូវ និងមានសុវត្ថិភាពខ្ពស់
 • ត្រូវរក្សាឱ្យបាននូវរាល់ព័ត៌មានផ្ទាល់ខ្លូនរបស់អ្នកជំងឺជាការសម្ងាត់
 • ធានាឱ្យបានថារាល់ចំណូលថវិកាដែលទទួលបានពីការបរិច្ចាគរបស់អ្នកជំងឺ ត្រូវបានរក្សាទុក និងកត់ត្រាត្រឹមត្រូវ ច្បាស់លាស់ មុននឹងបញ្ជូនទៅកាន់ការិយាល័យហិរញ្ញវត្ថុ
 • រៀបចំឯកសារអ្នកជំងឺសម្រាប់ការសិក្សាស្រាវជ្រាវរបស់បុគ្គលិកបច្ចេកទេស ក្នុងករណីដែលមានការអនុញ្ញាត ត្រឹមត្រូវ
 • ដោះស្រាយបញ្ហានៅក្នុងស្ថានភាពលំបាកផ្សេងៗ ចំពោះគ្រួសារអ្នកជំងឺ ដោយរក្សាឱ្យបាននូវ ភាពវិជ្ជមាននៅក្នុងការទំនាក់ទំនង
 • ប្រកាន់ខ្ជាប់ជានិច្ចនូវសុជីវធម៌ ភាពរាក់ទាក់ រួសរាយ និងប្រាស្រ័យទាក់ទងល្អ ទៅកាន់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ព្រមទាំងបុគ្គលិករួមការងារ
 • បំពេញការងារជាពីរវេន គឺវេនយប់ ឬវេនថ្ងៃ តាមកាលវិភាគដែលបានកំណត់
 • ត្រូវបំពេញការងារនៅសាខាមន្ទីរពេទ្យកុមារអង្គរ ស្រុកសូទ្រនិគម ប្រសិនបើមានការស្នើសុំពីមន្ទីរពេទ្យ
 • អាចនឹងត្រូវបំពេញការងារបន្ថែមម៉ោង នៅពេលមានការចាំបាច់
 • បំពេញការងារដទៃទៀតដែលបានចាត់តាំងដោយប្រធានផ្នែក។

កំរិតនៃការសិក្សា និងតម្រូវការផ្សេងៗ

 • បញ្ចប់ឆ្នាំទី២ថ្នាក់មហាវិទ្យាល័យ បរិញ្ញាប័ត្ររង ឬខ្ពស់ជាង
 • មានជំនាញក្នុងការប្រើប្រាស់កុំព្យូទ័រ (Word/ Excel)
 • បទពិសោធន៍ទាក់ទងនឹងការចុះឈ្មោះ ឬការងារស្រដៀងគ្នា យ៉ាងតិចរយៈពេលមួយឆ្នាំ
 • មានការតាំងចិត្តខ្ពស់ក្នុងការសិក្សារៀនសូត្រ និងស្រាវជ្រាវនូវអ្វីដែលថ្មី ដែលបានស្នើសុំ ឬផ្តល់ដោយមន្ទីរពេទ្យ
 • មានចិត្តអំណត់ អត់ធ្មត់ខ្ពស់ ចំពោះការងារ និងការទទួលខុសត្រូវ
 • អាចសរសេរភាសាខ្មែរបានល្អ
 • មានការប្រាស្រ័យទាក់ទងល្អ

របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៏ សូមអញ្ជើញមកទទួល ពាក្យសុំបម្រើការងារ នៅការិយាល័យធនធានមនុស្ស នៅរៀងរាល់ម៉ោងធ្វើការពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ ឬ អាចទាញយកនូវពាក្យសុំបម្រើការងារតាមរយៈគេហទំព័រ http://angkorhospital.org/jobs/job-application-forms/និង សូមភ្ជាប់មកជាមួយនូវ ប្រវត្តិរូបសង្ខេបការងារ និងសញ្ញាប័ត្រការសិក្សា មកកាន់មន្ទីពេទ្យកុមារអង្គរ ដែលមានអស័យដ្ឋាននៅផ្លូវទេពវង្ស និងផ្លូវអុំឆាយ សង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប ។ ទំនាក់ទំនងលេខទូរស័ព្ទលេខ: ០៦៣ ៩៦៣ ៤០៩/ ០១២ ៦៧៤ ៧៥៥ ឫអ៊ីម៉ែល: [email protected]

បញ្ជាក់ៈ មន្ទីរពេទ្យកុមារអង្គរផ្តល់ដំណឹងជូនដល់តែបេក្ខជនដែលត្រូវជ្រើសរើសមកប្រលងនិងសំភាសន៍ប៉ុណ្ណោះនិងរាល់ការដាក់ពាក្យស្នើសុំមិនអាចដកវិញបានឡើយ។បេក្ខជនដែលមិនបានបំពេញត្រឹមត្រូវតាមលក្ខខណ្ឌការស្នើសុំបម្រើការងាររបស់មន្ទីរពេទ្យកុមារអង្គរ មន្ទីរពេទ្យមិនអនុញ្ញាតឲ្យប្រលងឡើយ។

Share Button