I want to go back

បុគ្គលិក អនាម័យ និងថែសួន

ដំណឹងជ្រើសរើសបុគ្គលិក អនាម័យ និងថែសួន

ពត៌មានការងារ

ម៉ោងមប្រើការងារ ៖ ម៉ោងយ៉ាងតិច ៤៥ម៉ោង ក្នុងមួយសប្តាហ៏
ទីកន្លែងនៃការងារ ៖ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប
ចំនួនត្រូវការ ៖ ១ នាក់
ប្រាក់បៀវត្តន៍ និងកម្រៃផ្សេងៗ ៖ ផ្អែកទៅតាមកិច្ចសន្យាការងារ
ឈប់ទទួលពាក្យ៧ កញ្ញា ២០១៨ វេលាម៉ោង១៧:០០

បុគ្គលិកសំអាតនិងថែសួន គឺស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ របស់ប្រធានផ្នែកសំអាត និងអនាម័យនៃនាយកដ្ឋានរដ្ឋបាល មន្ទីរពេទ្យកុមារអង្គរ ។ បុគ្គលិកសំអាតនិងថែសួនត្រូវធានាឲ្យបានថា បរិវេណទាំងមូលរបស់មន្ទីរពេទ្យគឺត្រូវតែស្អាតមានរបៀបរៀបរយ និងមានផាសុខភាពជានិច្ច ។

ភារៈកិច្ច និងទំនួលខុសត្រូវ

  • ត្រូវធានាឱ្យបានថា បរិវេណទាំងមូលរបស់មន្ទីរពេទ្យ រួមទាំងសួនច្បារ សួនបន្លែរ ត្រូវស្អាត មានរបៀបរៀបរយនិងមានផាសុខភាពជានិច្ច
  • ទទួលបន្ទុកសំអាតទូទៅទាំងក្នុងកន្លែងវេជ្ជសាស្រ្តនិងក្រៅកន្លែងវេជ្ជសាស្រ្ត
  • លាងសំអាតគ្រែ, កម្រាល, រៀបចំគ្រែអ្នកជំងឺសម្រាកពេទ្យ, បោកគក់សម្ភារៈប្រើប្រាស់ទូទៅនៅក្នុងមន្ទីរពេទ្យ និងសម្លៀកបំពាក់បុគ្គលិក ផ្នែកវេជ្ជសាស្រ្តមួយចំនួនដែលបានកំណត់ដោយមន្ទីរពេទ្យ
  • សម្អាត រក្សា និងថែរទាំនូវរាល់សំភារៈ និងឧបករណ៍របស់មន្ទីរពេទ្យ តួយ៉ាងរួមមាន ឧបករណ៍ជូតសំអាត ធុងទឹក ទឹកថ្នាំសំអាតឥតការ៉ូ ម៉ាស៊ីនសំអាតផ្សេងៗ ។ល។ ដែលបានផ្តល់ឱ្យប្រើប្រាស់ ក៏ដូចជា សំភារៈដទៃទៀតនៅក្នុងមន្ទីរពេទ្យ
  • អនុវត្តគោលការណ៍សុវត្ថិភាព និងនីតិវិធីបង្ការការចំលងរោគ ទៅតាមក្បួនច្បាប់ដែលមន្ទីរពេទ្យបានកំណត់
  • ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនតាមគោលការណ៍ ព្រមទាំងបទបញ្ជាផ្ទៃក្នុង របស់ផ្នែកសំអាត
  • សំអាត និងយកសំរាមចេញពីធុងសំរាមជាប្រចាំ ដើម្បីធានាឱ្យមាន ភាពស្អាតជានិច្ច ក្នុងបរិវេណមន្ទីរពេទ្យ អនុលោមតាមគោលការណ៍ អនាម័យដែលបានកំណត់
  • ធ្វើការងារមួយចំនួនដែលចាត់តាំងដោយប្រធានផ្នែកសំអាត។

លក្ខខណ្ឌជ្រើសរើស

  • កំរិតសិក្សាត្រឹមថ្នាក់អនុវិទ្យាល័យ យ៉ាងទាបបំផុត
  • មានជំនាញមូលដ្ឋានក្នុងការដាំដុះដំណាំផ្សេងៗ និង សំអាត
  • បទពិសោធន៏ខាងផ្នែកកសិកម្ម យ៉ាងតិច១ឆ្នាំ មានចិត្តអំនត់ អត់ធ្មត់ ចំពោះការងារ និងការទទួលខុសត្រូវ និង អាចសរសេរភាសាខ្មែរ

របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៏ សូមអញ្ជើញមកទទួល ពាក្យសុំបម្រើការងារ នៅការិយាល័យធនធានមនុស្ស នៅរៀងរាល់ម៉ោងធ្វើការពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសៅរ៍(ព្រឹក) ឬ អាចទាញយកនូវពាក្យសុំបម្រើការងារតាមរយៈគេហទំព័រ http://angkorhospital.org/jobs/job-application-forms/ និង សូមភ្ជាប់មកជាមួយនូវ ប្រវត្តិរូបសង្ខេបការងារ និងសញ្ញាប័ត្រការសិក្សា មកកាន់មន្ទីពេទ្យកុមារអង្គរ ដែលមានអស័យដ្ឋាននៅផ្លូវទេពវង្ស និងផ្លូវអុំឆាយ សង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប ។ ទំនាក់ទំនងលេខទូរស័ព្ទលេខ: ០៦៣ ៩៦៣ ៤០៩/ ០១២ ៦៧៤ ៧៥៥ ឫអ៊ីម៉ែល: [email protected]

បញ្ជាក់ៈ មន្ទីរពេទ្យនិងឈប់ទទួលពាក្យត្រឹម ថ្ងៃទី ៧ កញ្ញា ២០១៨ វេលាម៉ោង ៥៖០០ រសៀលជាកំហិត។

Share Button