I want to go back

ដំណឹងជ្រើសរើសបុគ្គលិក ផ្នែកអនាម័យ និងថែសួន

មន្ទីរពេទ្យកុមារអង្គរ ត្រូវការជ្រើសរើសបុគ្គលិកផ្នែកអនាម័យ ចំនួន០១រូប ដើម្បីបំរើការ
នៅមន្ទីរពេទ្យកុមារអង្គរ រួមទាំងសាខាមន្ទីរពេទ្យក្នុងស្រុកសូទ្រនិគម ដែលមានលក្ខណៈសម្បត្តិ
ដូចខាងក្រោមៈ

  •   មានកំរិតសិក្សាយ៉ាងទាបបំផុតត្រឹមថ្នាក់វិទ្យាល័យ​(​ ថ្នាក់ទី​០៩​ យ៉ាងទាបបំផុត​​​ )
  • មានចំណេះដឹងមូលដ្ឋានក្នុងការសំអាត
  • មានបទពិសោធន៍ផ្នែកសំអាត និងអនាម័យ យ៉ាងតិចរយៈពេល១ឆ្នាំ
  •  អាចសរសេរ និងអានភាសារខ្មែរបានល្អ
  •  ចេះនិយាយ និង សរសេរភាសារអង់គ្លេសខ្លះ កាន់តែប្រសើរ
  •  ត្រូវមានកាយសម្បទាមាំមួន
  •  មានចិត្តអំណត់អត់ធ្មត់ចំពោះការងារ និងមានការទទួលខុសត្រូវ
  •  ត្រូវប្រកាន់ខ្ជាប់នូវអនាម័យផ្ទាល់ខ្លួនជាប្រចា

ភារកិច្ច និងការទទួលខុសត្រូវៈ

  • ទទួលបន្ទុកក្នុងការសំអាតទូទៅសម្រាប់កន្លែងវេជ្ជសាស្ត្រ និងក្រៅកន្លែងវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ ដោយអាចតម្រូវឱ្យធ្វើការបន្ថែមម៉ោងក្នុងករណីចាំបាច់
  • លាងសំអាតគ្រែ កម្រាល និងរៀបចំគ្រែអ្នកជំងឺសម្រាកពេទ្យ បោកគក់សម្ភារៈប្រើប្រាស់ទូទៅ​នៅក្នុងមន្ទីរពេទ្យ រួមទាំងសម្លៀកបំពាក់បុគ្គលិកផ្នែកវេជ្ជសាស្រ្តមួយចំនួន ដែលបានកំណត់​ដោយ​មន្ទីរ​ពេទ្យ
  • ចែកចាយសំភារៈ និងបរិក្ខារដែលបានសំអាតរួចទៅតាមទីកន្លែងដែលមានតម្រូវការប្រើប្រាស់
  • សម្អាត រក្សា​ និងថែរទាំនូវរាល់សំភារៈ និងឧបករណ៍របស់មន្ទីរពេទ្យ​ តួយ៉ាងរួមមាន ឧបករណ៍​ជូតសំអាត ធុងទឹក ទឹកថ្នាំសំអាតឥដ្ឋការ៉ូ ម៉ាស៊ីនសំអាតផ្សេងៗ ។ល។ ដែលបានផ្តល់​ឱ្យប្រើ​ប្រាស់ ក៏ដូចជាសភារៈដទៃទៀតនៅក្នុងមន្ទីរពេទ្យ
  • ​អនុវត្ត និងគោរពតាមម៉ោងពេលការងារ ព្រមទាំងបញ្ជីការងារ ដែលបានកំណត់ដោយ​ប្រធាន​ក្រុមផ្នែកអនាម័យ
  • អនុវត្តគោលការណ៍បង្ការការឆ្លងរោគចំពោះបញ្ហាសុខភាព និង សុវត្ថិ​ភាព​ក្នុងមន្ទីរពេទ្យ
  •  អនុវត្តគោលការណ៍សុវត្ថិភាព និង​នីតិវិធីនានា ឱ្យបានសមរម្យតាមការកំណត់ (ឧទា. បន្សាប ​​សារជាតិគីមីដោយវិធីសាស្ត្រច្បាស់លាស់ និងត្រឹមត្រូវជាដើម)
  • រៀបចំតែ, កាហ្វេ,ផ្លែឈើ ឬភេសជ្ជៈ,​ អាហារសំរន់ សម្រាប់បុគ្គលិក និងការរៀបចំផ្សេងៗទៀតដែលបានចាត់តាំង​ដោយ​​ប្រធានក្រុម
  • សំអាតបន្ទប់សម្រាករបស់បុគ្គលិក ព្រមទាំងសម្ភារៈ និងដាក់បំពេញឡើងវិញនូវសម្ភារៈផ្គត់ផ្គង់​ផ្សេងៗ​ចាំបាច់​ក្នុង​បន្ទប់
  • សហការណ៍ និងណែនាំអ្នកជំងឺ និងក្រុមគ្រួសារ អំពីការរក្សាអនាម័យ ព្រមទាំងចូលរួមចំណែក​ក្នុង​​ការរក្សាសណ្ដាប់​ធ្នាប់ និងរបៀបរៀបរយនៅក្នុងមន្ទីរពេទ្យ
  • ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជូនតាមគោលការណ៍ ព្រមទាំងបទបញ្ជាផ្ទៃក្នុងរបស់ផ្នែកសំអាត
  • ការងារផ្សេងៗទៀត ដែលចាត់តាំងដោយប្រធានផ្នែក។

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញមកទទួលយក​ពាក្យ​​ស្នើសុំធ្វើការ​

នៅ​ការិយាល័យ​ធនធានមនុស្ស ដោយផ្ទាល់ នៅរៀងរាល់ម៉ោងធ្វើការ ចាប់​ពី​ថ្ងៃផ្សាយ

ដំណឹង​នេះតទៅ។

ឈប់ទទួលពាក្យនៅថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៧ វេលាម៉ោង ១៧:០០ ល្ងាច។

ព័ត៌មានបន្ថែមសូមទាក់ទងការិយាល័យធនធានមនុស្ស ​នៅរៀង​រាល់​ម៉ោង​ធ្វើការ

ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ។

​​     ទំនាក់ទំនងលេខទូរស័ព្ទៈ ០៩២​​ ៩៧៦ ៦៨៧

សូមអរគុណ!

 

Share Button