I want to go back

Looking back on 2016…

The past month has been one of reflection on all we have achieved at AHC during 2016. Faced with challenges aplenty, but armed with talent, experience and tenacity, the hope and hard work from staff, supporters and donors ensured that we continued to effectively improve healthcare for all of Cambodia’s children. The overall cost of running AHC in 2016 was $6.6m. This includes the cost of operations, capital projects and medicines & supplies donated in kind. More detailed information will be covered in our 2016 Annual Report available later this year, but here is a brief snapshot of the year past:

សមិទ្ធផលសំខាន់ៗ នៃមន្ទីរពេទ្យកុមារអង្គរ ក្នុងឆ្នាំ ២០១៦!

កាលពីឆ្នាំ ២០១៦ កន្លងទៅនេះ ទោះបីជាមានការជួបប្រទះនឹងកង្វះខាតថវិកាមួយចំនួនក៏ដោយ ក៏មន្ទីរពេទ្យកុមារអង្គរ បានបន្តដំណើរការផ្តល់នូវសេវាពិនិត្យ​ ព្យាបាល និងថែទាំសុខភាព ដល់កុមារទូទាំងប្រទេសកម្ពុជា យ៉ាងរលូន។ សមិទ្ធផលដ៏ឧត្តុង្គឧត្តមទាំងនេះ បានកើតឡើងក្រោមកិច្ចសហប្រតិបត្តិការ និងគាំទ្រយ៉ាងខ្លាំងក្លា អស់ពីកំលាំងកាយចិត្ត របស់បុគ្គលិកគ្រប់ផ្នែក រួមទាំងអ្នកឧបត្ថម្ភគាំទ្រ និងម្ចាស់​ជំនួយ ទាំងក្នុង និងក្រៅប្រទេសជាច្រើនរូបទៀត។ ក្នុងឆ្នាំ ២០១៦ មន្ទីរពេទ្យ បានចំណាយថវិកា សរុបមានចំនួន ៦លាន៦សែន​ដុល្លារសហរដ្ឋអាមេរិក ដើម្បីផ្គត់ផ្គង់ទៅលើប្រតិបត្តិការគ្រប់ផ្នែកទាំងអស់ រួមទាំងគម្រោងរណៈ្វ់ៗ្រើប្រាស់នានុងរិង គ្តអគារ ឧបករណ៍វេជ្ជសាស្ត្រធំៗ ថ្នាំ​ពេទ្យ សម្ភារៈបរិក្ខាពេទ្យ និងរបស់របរប្រើប្រាស់ផ្សេងៗទៀត នៅក្នុងមន្ទីរពេទ្យទាំងមូល​។​

ចំពោះព័ត៌មានលម្អិតអំពីសមិទ្ធផលជាច្រើនទៀត​ របស់មន្ទីរពេទ្យកុមារអង្គរ ក្នុង​ឆ្នាំ ២០១៦ នឹងមានបង្ហាញជូននៅក្នុង​របាយការណ៍ប្រចាំឆ្នាំ ២០១៦ ដែលនឹងត្រូវផ្សព្វផ្សាយជាសាធារណៈ ក្នុងពេលឆាប់ៗខាងមុខនេះ។ ប៉ុន្តែជាបន្តទៅនេះ យើងខ្ញុំសូមបង្ហាញនូវសេចក្តីសង្ខេបព័ត៌មាន និងសមិទ្ធផល​សំខាន់ៗ​មួយ​ចំនួនដែលបានកើតឡើង កាលពីឆ្នាំ២០១៦ កន្លងទៅ៖

 

ទិន្នន័យសំខាន់ៗក្នុងឆ្នាំ ២០១៦
(រូមបញ្ចូលទាំងទិន្នន័យក្នុងមន្ទីរពេទ្យកុមារអង្គរ និងសាខាមន្ទីរពេទ្យកុមារអង្គរ ក្នុងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម)
2016 in Numbers
(AHC and AHC Satellite Clinic combined)
ចំនួនកុមារដែលបានមកទទួលការព្យាបាល (គិតជា នាក់)
Total treatments:
179,699
ចំនួនកុមារសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ (គិតជា នាក់)
Total admissions (Inpatients, Intensive Care, Neonatal):
7,660
ចំនួនករណីវះកាត់ធំ
Operations (major)
1,685
ចំនួនករណីវះកាត់តូច
Operations (minor)
 
9,468
អត្រាអង្កេតនៃការអនុវត្ដអនាម័យដៃ (គិតជាភាគរយ)
Hand Hygiene Compliance observation :
 
84%
អត្រាប្រើប្រាស់​គ្រែសម្រាកពេទ្យ ក្នុងមន្ទីរពេទ្យកុមារអង្គរ (គិតជាភាគរយ)
Bed Occupancy AHC:
 
110%
អត្រាប្រើប្រាស់​គ្រែសម្រាកពេទ្យ ក្នុងសាខាមន្ទីរពេទ្យកុមារអង្គរ (គិតជាភាគរយ)​
Bed Occupancy Satellite Clinic:
 
100%
ជំងឺដែលប្រទះឃើញច្រើនជាងគេ នៅផ្នែកពិនិត្យពិគ្រោះអ្នក​ជំងឺក្រៅ​
Most common diagnosis (Outpatients)
ជំងឺពុកធ្មេញ ឆ្កែខាំ របួស/រលាកភ្នែក រលាកទងសួត
Dental cavities, Dog bites, Eye injuries/infections, Bronchiolitis
ជំងឺដែលប្រទះឃើញច្រើនជាងគេ នៅផ្នែកអ្នក​ជំងឺសម្រាកពេទ្យ
Most common diagnosis (Inpatients)
ជំងឺរលាកទងសួត រលាកសួត រលាកក្រពះ/ពោះវៀន រាគរូស ជំងឺហឺត
Bronchiolitis, Pneumonia, Diarrhea, Asthma
ជំងឺដែលប្រទះឃើញច្រើនជាងគេ នៅក្នុងផ្នែកថែទាំអ្នក​ជំងឺធ្ងន់​
Most common diagnosis PICU (Patient Intensive Care Unit)
រលាកសួត ដោយពពួកបាក់តេរី
Bacterial Pneumonia
ការចំណាយសរុបប្រចាំឆ្នាំ (ដុល្លារ)
Annual expenditure ($USD)
$ 6,600,000

 

Share Button