I want to go back

ឪពុកម្តាយ គួរប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាផ្លូវចិត្តកុមារ

តើកុមារអាចមានបញ្ហាផ្លូវចិត្តដែរ ឬ ទេ?

ជាការពិត កុមារអាចមានបញ្ហាផ្លូវចិត្តដូចមនុស្សពេញវ័យផងដែរ។ បញ្ហាទាំងនោះ អាចកើតឡើងដោយកត្តាមួយចំនួនដូចខាងក្រោម៖

  • តំណរពូជ៖ ក្នុងន័យនេះ កុមារ អាចទទួលបានបញ្ហាផ្លូវចិត្តពីកំណើត តាមរយៈឪពុកម្តាយ ឬ ជីដូនជីតារបស់គេ ប្រសិនបើមនុស្សជំនាន់ដើមទាំងនោះ មានប្រភេទបញ្ហា ឬ ជម្ងឺផ្លូវចិត្តណាមួយនោះ។ បញ្ហា ឬ ជំងឺផ្លូវចិត្ត អាចឆ្លងតាមរយៈស្សែន របស់មនុស្សមួយជំនាន់ទៅមួយជំនាន់។ ម៉្លោះហើយ បញ្ហានេះ បានកើតមានតាំងពីពួកគេស្ថិត នៅក្នុងផ្ទៃមាតាឯណ្ណោះ។
  • មជ្ឈដ្ឋានសង្គម៖ នៅក្នុងគ្រួសារមានជម្លោះ ឬ អំពើហិង្សា បញ្ហាទំនាក់ទំនង បញ្ហាសេដ្ឋកិច្ច វិបត្តិគ្រួសារ ការមានជំងឺរុំារៃ និងបញ្ហាផ្សេងៗជាដើម ក៏បណ្តាលឲ្យមានភាពតានតឹងផងដែរ។
  • ព្រឹតិ្តការណ៍ដែលធ្វើអោយតានតឹងផ្សេងៗ៖ ដូចជាការរញ្ជួយដី ខ្យល់ព្យុះ អគ្គីភ័យ ទឹកជំនន់ គ្រោះថ្នាក់ចរាចរណ៍ សោកដនាដកម្ម សង្គ្រាម ។ល។

តើលោកអ្នកត្រូវធ្វើដូចម្តេច ដើម្បីសម្គាល់ថា កូនៗរបស់លោកអ្នកទំនងជាមានបញ្ហាផ្លូវចិត្ត?

ប្រធានផ្នែកការងារសង្គមនៃមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា មានសញ្ញាមួយចំនួន ដែលលោកអ្នកអាចកត់សម្គាល់បាន គឺនៅពេលកុមារមានការប្រែប្រួលដូចជា៖

ផ្នែកអារម្មណ៍៖

  • ឆាប់ខឹង ឆាប់មួរម៉ៅ ឆាប់ខ្លាច ស្រងូតស្រងាត់ កាចខ្លាំង

ផ្នែកអាកប្បកិរិយា៖

  • ការញាំៈ កុមារ អាចញុំាអាហារច្រើនពេក ឬ តិចពេកខុសប្រក្រតី
  • ការគេងៈ កុមារ អាចគេងតិច ឬ ច្រើនជាងធម្មតា
  • ការលែងៈ កុមារមិនលេងដូចសព្វដង ដកខ្លួនឯងចេញពីមនុស្សដែលធ្លាប់មានទំនាក់ទំនង
  • ទឹកមុខៈ មិនស្រស់ស្រាយ ស្លេកស្លាំង និងភ្ញាក់កន្ត្រាក់ ដោយមិនសមហេតុផល។
  • អាកប្បកិរិយាហិង្សា ចូលចិត្តធ្វើអោយគេឈឺចាប់ ម្យ៉ាងទៀតកុមារខ្លះអាចខ្លាចគេ និងគេចខ្លួនមិនហ៊ានប្រឈមជាមួយមនុស្ស (តែងតែគេចខ្លួននៅតែម្នាក់ឯង)។
  • មានអាកប្បកិរិយាផ្លូវភេទជាញឹកញាប់ ដោយគ្រោះថ្នាក់ដើម។

ផ្នែកការគិត៖

  • ជារឿយៗ តែងតែមានសុបិន្តអាក្រក់ ឬធ្វើឱ្យគេងមិនស្កប់
  • គ្មានស្មារតីក្នុងខ្លួន ពិបាកផ្ចង់អារម្មណ៍
  • ភ្លេចមុខ ភ្លេចក្រោយ ឆាប់ភ្លេចភ្លាំង
  • គិតចង់ធ្វើអត្តឃាត

ប្រសិនបើលោកអ្នកសង្កេតឃើញ កូនៗរបស់លោកអ្នក មានអាការៈបែបនេះក្នុងរយៈពេលយូរ នោះលោកអ្នកគប្បីបញ្ជូនពួកគេមកជួបអ្នកជំនាញពិគ្រោះយោបល់ជាបន្ទាន់។

Share Button