ផ្តើមចេញពីការព្យាបាលរបស់ក្មួយស្រីខ្ញុំកាលពី៧ឆ្នាំមុន
លោកនឹម ឈុន្នី ដែលជាស្ថាបនិកក្រុមហ៊ុនវិបស្សា គ្រូបង្ហាត់សមាធិ និងអ្នកនិពន្ធសៀវភៅ “ សមាធិដើម្បីថាមពលជីវិត” បានបញ្ចេញសារបង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់លោកផ្ទាល់ លោកនឹងធ្វើការរត់ថ្មើរជើងចេញពីទីក្រុងភ្នំពេញ មកកាន់ទឹកដីសៀមរាបក្នុងគោលបំណងផ្សព្វផ្សាយក៏ដូចជារៃអង្គាសថវិកាដល់មន្ទីរពេទ្យកុមារអង្គរ ឫមន្ទីរពេទ្យបេះដូង ដោយការរត់ថ្មើរជើងមានរយៈពេល ១០ថ្ងៃពេញ ចាប់ពីថ្ងៃទី១៥ ដល់២៥ ខែធ្នូ ២០១៩។ ទឹកប្រាក់ដែលរំពឹងនៅក្នុងការរៃអង្គាសនេះគឺមានចំនួនរហូតដល់១០ម៉ឺនដុល្លារក្នុងការទ្រទ្រង់ការពិនិត្យនិងព្យាបាលដល់មន្ទីរពេទ្យកុមារអង្គរ។

ហេតុអ្វី ឈុន្នីផ្តួចផ្តើមព្រឹត្តិការណ៍រៃអង្គាសនេះ?

លោកនឹមឈុន្នីបានក្លាយជាក្រុមប្រឹក្សាយោបល់នៃការិយាល័យទំនាក់ទំនងប្រចាំកម្ពុជានៃមន្ទីរពេទ្យកុមារអង្គរកាលពីដើមឆ្នាំ២០១៩ ដោយបានមើលឃើញពីតម្រូវការរបស់មន្ទីរពេទ្យនូវក្នុងការពិនិត្យព្យាបាលរបស់មន្ទីរពេទ្យកុមារអង្គរ ព្រោះមន្ទីរពេទ្យកុមារអង្គរជាមន្ទីរពេទ្យដែលទទួលពិនិត្យព្យាបាលកុមារដោយពុំមានគិតកម្រៃអ្វីទាំងអស់។ បន្ថែមពីលើនេះទៀត ឈុន្នីមានប្រសាសន៍ថា “ខ្ញុំមិនអាចបំភ្លេចបាននូវសេវាថែទាំសុខភាពដ៏កក់ក្តៅនិងឆាប់រហ័សដែលក្មួយស្រីរបស់ខ្ញុំកញ្ចនានិងខ្ញុំផ្ទាល់ទទួលបានប្រហែល៧ឆ្នាំមុនពីមន្ទីរពេទ្យកុមារអង្គរ។ កញ្ចនាកើតមកខុសប្លែកពីក្មេងដ៏ទៃ។ ពួកយើងពុំបានចាប់អារម្មណ៍ថានាងមិនអាចដើរបានទេរហូតដល់នាងមានអាយុប្រហែល២ឆ្នាំ” លោកឈុន្នីបាននិយាយបន្តរ “យើងបាននាំនាងទៅកាន់មន្ទីរពេទ្យផ្សេងៗគ្នាជាច្រើនដើម្បីព្យាបាលតែគ្មាននរណាម្នាក់អាចជួយនាងបានទេ។ ពីរឆ្នាំក្រោយមកទើបយើងរកឃើញមន្ទីរពេទ្យកុមារអង្គរ ដែលបានជួយក្មួយស្រីរបស់ខ្ញុំរកឃើញក្តីសង្ឃឹមហើយទីបំផុតនាងអាចដើរបានប្រសើរជាងមុន” ។
សម្រាប់ព័ត៌មានបន្ថែមសូមចុចទីនេះ“ប្រសិនបើខ្ញុំអាចមើលឃើញស្នាមញញឹមនិងសេចក្តីសង្ឃឹមលើផ្ទៃមុខរបស់ក្មួយស្រីនិងគ្រួសារទាំងមូលបាន ខ្ញុំក៏ចង់ឲក្មេងនិងគ្រួសារដ៏ទៃទៀតទទួលបានសេចក្តីរំភើបរីករាយនេះដូចគ្នា”។
តាមដានសកម្មភាពរបស់លោកនឹមឈុន្នីក្នុងព្រឹត្តិការណ៍នេះ លើទំព័រហ្វេសប៊ុក
Ways You Can Help
Ongoing support from donors and volunteers allows us to continue to deliver high quality medical care to children affected by disease and poverty in Cambodia.