I want to go back

ព្រឹត្តិការណ៍ «ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារលើកទី 6»

APLS training at AHC

គណៈកម្មាធិការជិះកង់ដើម្បីកម្ពុជា (Cycling for Cambodia Committee) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះដល់បណ្តា ក្រុមហ៊ុន ម្ចាស់អាជីវកម្ម ក៏ដូចជាបុគ្គលិកទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតំម្លៃ ក៏ដូចជាការជួយឧបត្ថម្ភដល់ព្រឹត្តិការណ៍ជិះកង់ប្រចាំ ឆ្នាំ2019 ក្រោមប្រធានបទ «ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារលើកទី 6» ក្នុងគោលបំណងរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ (Angkor Hospital for Children)។ ព្រឹត្តិការណ៍នេះបានចាប់ផ្តើមរៀបចំធ្វើឡើងនៅក្រុងសៀមរាបអស់រយៈពេល 5ឆ្នាំមកហើយ ដោយគណៈកម្មាធិការយើងខ្ញុំដោយរៃអង្គាសថវិការបានជាង 70.000 ដុល្លារ និងមានការអញ្ចើញចូលរួមប្រមាណ 4.000នាក់ ដែលភាគច្រើនជាប្រជាជនក្នុងស្រុក និងជនបរទេសបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និង រៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ (Angkor Hospital for Children) ក្នងឆ្នាំ2019 គឺនៅរក្សាប្រធានបទ «ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារលើកទី 6» ដដែល ហើយព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី11 ខែសីហា ឆ្នាំ2019 ចាប់ពីម៉ោង 6ព្រឹក ដល់ម៉ោង 1រសៀល នៅទីក្រុងសៀមរាប។

ព្រឹត្តិការណ៍នេះរៀបចំដោយគណៈកម្មាធិការជិះកង់ដើម្បីកម្ពុជា (Cycling for Cambodia’s Committee) និងចូលរួមសហការណ៍ជាមួយក្រុមហ៊ុន Jaya Catering & Events Services, ក្រុមហ៊ុនទេសចរណ៍ Cambodia Cycling ក្រុមហ៊ុនទេសចរណ៍ Travel Loops និង ហាងលក់និងជួលកង់ Unique Adventure។ ដើម្បីចូលរួមព្រឹត្តិការណ៍នេះអោយមានសម្ទុះជាងឆ្នាំមុនៗ គណៈកម្មាធិការជិះកង់ដើម្បីកម្ពុជា (Cycling for Cambodia’s Committee) ក៏ដូចជាដៃគូរសហការបានអំពាវនាវ និងសូមគោរពជូនដំណឹងដល់អ្នកដែលចូលចិត្តជិះកង់ អ្នកស្រលាញ់សុខភាព ហើយក៏ដូចសប្បុរស់ជនទាំងអស់អញ្ជើញចូលរួមអោយបានច្រើនផងដែរ។

ចំណែកឯតម្លៃនៃការចូលរួមព្រឹត្តិការណ៍ឆ្នាំនេះគឺត្រឹមតែ 20ដុល្លារ ក្នុងមួយនាក់ ហើយអ្នកចូលរួមក្នុងព្រឹត្តិការណ៍ «ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារលើកទី 6» នឹងទទួលបានកង់សម្រាប់ជិះចំនួន១ អាវយឺត១ អាហារសម្រន់ ភេសជ្ជៈ ទឹក និងអាហារថ្ងៃត្រង់ ដែលរៀបចំដោយភោជនីយដ្ឋាន Asian Square ជាពិសេសគឺឱបានបង្កើតបណ្តាញ និងបង្កើតមិត្តថ្មីៗ មកពីស្ថាប័នជាច្រើន និង ការរីករាយលេងហ្គេមជាក្រុមនៅក្នុងព្រឹត្តិការណ៍នោះផងដែរ។

ទីកន្លែងនៃការចុះឈ្មោះនឹងធ្វើឡើងចាប់ពី ថ្ងៃទី១ ឧសភា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ2019 នៅភោជនីយដ្ឋាន Asian Square និងមន្ទីរពេទ្យកុមារអង្គរ (Angkor Hospital for Children) ហើយលោកអ្នកអាចធ្វើការចុះឈ្មោះតាមរយៈគេហទំព័ររបស់ មន្ទីរពេទ្យកុមារអង្គរ (Angkor Hospital for Children) https://angkorhospital.org/cycling-registration-form/
ព្រឹត្តិការណ៍ «ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារលើកទី 6» នឹងចាប់ផ្តើមចេញដំណើរពី ផ្សាររាត្រីផាម ខនថេនន័រ (Palm Container Night Market) រួចកាត់តាមវិធីសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) និងបញ្ចប់នៅវត្តព្រះដាក់ នៅជាយក្រុងសៀមរាប ខេត្តសៀមរាប ដែលមានចម្ងាយសរុបជាង៨គីឡូម៉ែត្រ។

គួរបញ្ជាក់ផងដែលថាទឹកប្រាក់ដែលទទួលបានបន្ទាប់ពីការចំណាយលើការរៀបចំព្រឹត្តិការណ៍ «ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារលើកទី 6» នេះ នឹងត្រូវបរិច្ចាគទៅអោយមន្ទីរពេទ្យកុមារអង្គរ (Angkor Hospital for Children) ហើយពួកយើងរំពឹងទុកថាការរៃអង្គាសលើកនេះអាចនឹងទទួលបានយ៉ាងហោចណាស់ប្រមាណជាង 30.000ដុល្លារ។

ព័ត៌មានលំអិតអំពីព្រឹត្តិការណ៍និងការឧបត្ថម្ភសូមទាក់ទង: [email protected][email protected] និងលេខទូរស័ព្ទ: 087 777 830/ 012 997 163/ 012 232 388
សំរាប់ការបរិច្ចាគអាចធ្វើឡើងដោយផ្ទាល់ទៅកាន់ AHC Wing ដោយឥតគិតថ្លៃតាមរយៈភ្នាក់ងារវីងឬវីង
ព័ត៌មានបន្ថែមរបស់មន្ទីរពេទ្យកុមារអង្គរ (Angkor Hospital for Children) សូមទាក់ទង (855) 063963 409

angkorhospital.org
APLS training at AHC

Share Button