ទីកន្លែងធ្វើការ : មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប
ម៉ោងធ្វើការ : ម៉ោងយ៉ាងតិច៤០ម៉ោង ក្នុងមួយសប្តាហ៍
ក្រោមការគ្រប់គ្រង : ប្រធានថែទាំនៃមន្ទីរពេទ្យកុមារអង្គរ
បិទឈប់ទទូលពាក្យ : ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង ៥:០០ រសៀល
ភារកិច្ច និង ការទទួលខុសត្រូវ៖
- ផ្ដល់ការថែទាំអ្នកជំងឺប្រកបដោយការគោរព និង ក្ដីមេត្ដាករុណា
- អនុវត្ដការថែទាំដោយប្រើប្រាស់របៀបថែទាំអ្នកជំងឺជាមូលដ្ឋាន
- មានឆន្ទៈរៀនសូត្រ អភិវឌ្ឍចំណេះដឹង ជំនាញរបស់ខ្លួន និង បង្រៀនដល់សហសេវិក
- ចូលរួមបង្រៀន អប់រំសុខភាពអ្នកជំងឺ និង ក្រុមគ្រួសារអ្នកជំងឺ
- មានសមត្ថភាពបំពេញសំណុំឯកសារអ្នកជំងឺទៅតាមគោលការណ៍ណែនាំរបស់មន្ទីរពេទ្យ
- ចូលរួមក្នុងការបង្ការ និង ការត្រួតពិនិត្យការចម្លងរោគនៅក្នុងមន្ទីរពេទ្យ
- គោរពតាមគោលនយោបាយ គោលការណ៍សុវត្ថិភាពសុខភាពរបស់មន្ទីរពេទ្យ
- ធ្វើការងារជាក្រុម និង សហការណ៍ជាមួយបុគ្គលិកផ្នែកផ្សេងៗទៀតនៅក្នុងមន្ទីរពេទ្យ
- មានការទទួលខុសត្រូវ និង គណនេយ្យភាពចំពោះការងារ
- ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ
- ត្រូវបំពេញការងារទៅតាមកាលវិភាគដែលបានរៀបចំតាមផ្នែករបស់ខ្លួន
ចំណេះដឹង និង បទពិសោធន៏៖
- បញ្ចប់ការសិក្សាជំនាញគិលានុបដ្ឋាក កម្រិត បរិញ្ញាបត្រ ឬ បរិញ្ញាបត្ររងដែលសញ្ញាបត្រ
ចេញដោយគ្រឺះស្ថានបណ្ដុះបណ្ដាល និង ទទួលស្គាល់ដោយក្រសួងសុខាភិបាល
- មានចំណេះដឹងល្អអំពីកាយវិភាគវិទ្យា សរីរៈវិទ្យា និង ជំងឺផ្សេងៗ
- មានជំនាញក្នុងការទំនាក់ទំនងល្អ សាទរនឹងការងារ
- មានអាកប្បកិរិយាល្អ និង មានភាពស្មោះត្រង់
- ត្រូវមានកាយសម្បទាមាំមួន និង ចិត្តអំណត់អត់ធ្មត់ចំពោះការងារ
- ចេះអាន សរសេរ ភាសាអង់គ្លេស
- ចេះជំនាញកុំព្យូទ័រជាមូលដ្ឋាន
របៀបដាក់ពាក្យ៖
ប្រសិនបើបេក្ខជនបេក្ខនារីមានចំណាប់អារម្មណ៍លើមុខតំណែងខាងលើសូមទាក់ទងមកការិយាល័យធនធានមនុស្សមន្ទីរពេទ្យកុមារដើម្បីយកពាក្យស្នើសុំរបស់មន្ទីរពេទ្យ ឬ ទាញយកទម្រង់ពាក្យពី http://angkorhospital.org/jobs/job-application-forms/ រួមភ្ជាប់ជាមួយនឹងប្រវត្តិរូបសង្ខេប លិខិតបញ្ជាក់ការសិក្សាឬសញ្ញាបត្រដាក់នៅ មន្ទីរពេទ្យកុមារអង្គរដែលមានអាសយដ្ឋាននៅ ផ្លូវទេពវង្សនិងអុំមឆាយ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ប្រអប់សំបុត្រ PO Box 50 ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ ទូរស័ព្ទៈ +855 63 963 409, ០១៧ ៧២ ៧២ ៦២ ឬតាមរយៈអ៊ីម៉ែល: [email protected]
បញ្ជាក់: មានតែបេក្ខជនដែលត្រូវបានពិនិត្យឃើញថាគ្រប់លក្ខខណ្ឌប៉ុណ្ណោះនឹងត្រូវបានទាក់ទងសម្រាប់ការសម្ភាស។សម្រាប់ពាក្យដែលត្រូវបានដាក់ហើយនឹងមិនត្រូវបានប្រគល់ជូនវិញទេ។ បេក្ខជនដែលមិនបានបំពេញតាមលក្ខខណ្ឌដាក់ពាក្យធ្វើការរបស់មន្ទីរពេទ្យ មន្ទីរពេទ្យមិនទទួលយកឡើយ។