fbpx Skip to content
Compassionate healthcare and purposeful innovation for Cambodia’s children

បុគ្គលិកចុះឈ្មោះអ្នកជំងឺ(០១នាក់)

ម៉ោងបម្រើការងា                  :      ម៉ោងយ៉ាងតិច ២០ម៉ោង ក្នុងមួយសប្តាហ៏ (សៅរ៏,អាទិត្យ)

ទីកន្លែងនៃការងារ                :      មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប

ក្រោមការគ្រប់គ្រង               :         ប្រធានផ្នែកចុះឈ្មោះអ្នកជំងឺ

បិទឈប់ទទួលពាក្យ​​​​​​​​​​​​              :      ថ្ងៃទី ១៨ កុម្ភៈ ២0២៣ វេលាម៉ោង ៥:០០ រសៀល

 

បុគ្គលិកចុះឈ្មោះអ្នកជំងឺ គឺស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ប្រធានផ្នែកចុះឈ្មោះអ្នកជំងឺនៃ នាយកដ្ឋានរដ្ឋបាល មន្ទីរពេទ្យកុមារអង្គរ។ បុគ្គលិកចុះឈ្មោះអ្នកជំងឺមានតួនាទីក្នុងការទុកដាក់ រៀបចំ ថែរក្សាឯកសាររបស់អ្នកជំងឺ ផ្អែកតាមគោលការណ៍របស់មន្ទីរពេទ្យ។

ភារៈកិច្ច  និងទំនួលខុសត្រូវ

  • ទទួលយកអ្នកជំងឺតាមលំដាប់នៃការមកដល់ដើម្បីចុះឈ្មោះ
  • ស្រង់យក និងកត់ត្រានូវរាល់ព័ត៌មានរបស់អ្នកជំងឺឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងច្បាស់លាស់នៅពេល​ចុះឈ្មោះអ្នកជំងឺ ដើម្បីឆ្លើយ​តប​ទៅ​នឹងតម្រូវ​ការរបស់មន្ទីរពេទ្យ
  • ចុះឈ្មោះអ្នកជំងឺចាស់ និងថ្មីចូលទៅក្នុងប្រព័ន្ធព័ត៌មានអ្នកជំងឺដែលបានកំណត់ដោយមន្ទីរពេទ្យ ឬ​កំណត់​ត្រាផ្សេងៗដទៃទៀតដែលពាក់ព័ន្ធ
  • កត់ត្រាឱ្យបានត្រឹមត្រូវ ពេញលេញនូវរាល់ទិន្នន័យរបស់អ្នកជំងឺ ទៅតាមកំណត់ត្រារបស់បុគ្គលិក​​បច្ចេក​ទេស
  • ធានាថារាល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជំងឺត្រូវបានរក្សាទុកជាការសម្ងាត់
  • ធានាឱ្យបានថារាល់ឯកសាររបស់អ្នកជំងឺ គឺត្រូវបានរក្សាទុកត្រឹមត្រូវ និងមានសុវត្ថិភាពខ្ពស់
  • រៀបចំឯកសារអ្នកជំងឺសម្រាប់ការសិក្សាស្រាវជ្រាវរបស់បុគ្គលិកបច្ចេកទេស ក្នុងករណីដែលមានការអនុញ្ញាតត្រឹមត្រូវ
  • ប្រកាន់ខ្ជាប់ជានិច្ចនូវសុជីវធម៌ ភាពរាក់ទាក់ រួសរាយ និងប្រាស្រ័យទាក់ទងល្អ ទៅកាន់អ្នកជំងឺ និងក្រុមគ្រួសារ​អ្នក​ជំងឺ ព្រមទាំង​បុគ្គលិករួមការងារ
  • បំពេញការងារជាពីរវេន គឺវេនយប់ ឬវេនថ្ងៃ តាមកាលវិភាគដែលបានកំណត់
  • បំពេញការងារដទៃទៀតដែលបានចាត់តាំងដោយប្រធានផ្នែក។

 

កម្រិតនៃការសិក្សា ​ជំនាញ និង​ ចំណេះដឹងវិជ្ជាជីវៈ

បុគ្គលិកសម្រាប់តួនាទីនេះត្រូវតែបំពេញឱ្យបាននូវតម្រូវការខាងក្រោមៈ

  • សិក្សាត្រឹមថ្នាក់បរិញ្ញាបត្ររង យ៉ាងទាបបំផុត
  • មានជំនាញក្នុងការប្រើប្រាស់កុំព្យូទ័រ (Word/ Excel)

តម្រូវការផ្សេងៗ

  • មានការតាំងចិត្តខ្ពស់ក្នុងការសិក្សារៀនសូត្រ និងស្រាវជ្រាវនូវអ្វីដែលថ្មី ដែលបានស្នើសុំ ឬផ្តល់​ដោយ​មន្ទីរពេទ្យ
  • មានចិត្តអំណត់ អត់ធ្មត់ខ្ពស់ ចំពោះការងារ និងការទទួលខុសត្រូវ
  • អាចសរសេរភាសាខ្មែរបានល្អ
  • មានការប្រាស្រ័យទាក់ទងល្អ។

 

បញ្ជីរាយមុខការងារ និងការទទួលខុសត្រូវនេះ គឺមិនមែនជាការបរិយាយទាំងស្រុងនៃការទទួលខុសត្រូវសម្រាប់​បុគ្គលិកចុះឈ្មោះអ្នកជំងឺនោះទេ ប៉ុន្តែវាបានបង្ហាញនូវលក្ខណៈសម្បត្តិនៃវិជ្ជាជីវៈ ការងារ និង ទំនួលខុសត្រូវទូទៅ ដែលត្រូវការជាចាំបាច់សម្រាប់បំពេញតួនាទីនេះ។ មន្ទីរពេទ្យកុមារអង្គរ សូមរក្សាសិទ្ធិក្នុងការកែប្រែបញ្ជីរាយមុខការងារ និងការទទួលខុសត្រូវនេះ ក្នុងកាលៈទេសៈចាំបាច់​​ សម្រាប់ហេតុផលដូចជា រចនាសម្ព័ន្ធថ្មី ការវិវឌ្ឍន៍បច្ចេកទេស ហេតុអាសន្នផ្សេងៗ កំណើនការងារ និង/ឬ ការផ្លាស់ប្ដូរបុគ្គលិក ប៉ុន្តែមិនត្រូវបានដាក់កំហិតដាច់ខាតនោះទេ។

 

របៀបដាក់ពាក្យ

ប្រសិនបើបេក្ខជន​បេក្ខនារីមានចំណាប់អារម្មណ៍លើមុខដំណែងខាងលើសូមទាក់ទងមកការិយាល័យធនធានមនុស្ស​មន្ទីរពេទ្យកុមារដើម្បីយកពាក្យស្នើសុំរបស់មន្ទីរពេទ្យឬទាញយកទម្រង់ពាក្យពី http://angkorhospital.org/jobs/job-application-forms/​​  រួមភ្ជាប់ជាមួយនឹងប្រវត្តិរូបសង្ខេប លិខិតបញ្ជាក់ការសិក្សាឬសញ្ញាប័ត្រដាក់នៅ មន្ទីរពេទ្យកុមារអង្គរដែលមានអស័យដ្ឋាននៅ​ ផ្លូវទេពវង្សនិងអុំមឆាយ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ប្រអប់សំបុត្រ PO Box 50 ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ ទូរស័ព្ទៈ +855 63 963 409, ០១៧​ ៧២​ ៧២ ៦២ ឬតាមរយៈអ៊ីម៉ែល: [email protected]

បញ្ជាក់: មានតែបេក្ខជនដែលត្រូវបានជ្រើសរើសប៉ុណ្ណោះនឹងត្រូវបានទាក់ទងសម្រាប់ការសំភាសន៍។​សម្រាប់ពាក្យដែលត្រូវបានដាក់ហើយនឹងមិនត្រូវបានប្រគល់ជូនវិញទេ។ បេក្ខជនដែលមិនបានបំពេញតាមលក្ខខណ្ឌដាក់ពាក្យធ្វើការរបស់មន្ទីរពេទ្យ​​ មន្ទីរពេទ្យមិនទទួលយកឡើយ។​

Ways You Can Help

Ongoing support from donors and volunteers allows us to continue to deliver high quality medical care to children affected by disease and poverty in Cambodia.