Skip to content
Compassionate healthcare and purposeful innovation for Cambodia’s children

បុគ្គលិកផ្នែកសន្តិបាល

ទីកន្លែងធ្វើការ : មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

ម៉ោងធ្វើការ : ៤០​ម៉ោងក្នុងមួយសប្តាហ៍

ក្រោមការគ្រប់គ្រង : បុគ្គលិករដ្ឋបាលមន្ទីរពេទ្យកុមារអង្គរ

បិទឈប់ទទូលពាក្យ​ : ៣០ វិច្ឆិកា ២០២១

ភារកិច្ច និងការទទួលខុសត្រូវ

  • រក្សាសុវត្ថិភាពរបស់ភ្ញៀវ បុគ្គលិកស្ម័គ្រចិត្ត បុគ្គលិក គ្រួសារអ្នកជំងឺ និងរបៀបរៀបរយដល់អ្នកជំងឺ បុគ្គលិកផ្សេងទៀតដែលមានវត្តមាននៅក្នុងមន្ទីរពេទ្យ
  • គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់ផ្នែកសន្តិសុខឱ្យបានខ្ជាប់ខ្ជួន
  • អន្តរាគមន៍ និងការពារមិនឱ្យមានហេតុការណ៍រំខានផ្សេងៗ ដែលអាចកើតមានឡើងចំពោះអ្នកជំងឺ គ្រួសារ អ្នកជំងឺ និងបុគ្គលិក ក៏ដូចជាអ្នកដទៃទៀតដែលមានវត្តមាននៅក្នុងមន្ទីរពេទ្យ
  • ទទួលខុសត្រូវលើសុវត្ថិភាពយាន្តជំនិះ ដែលត្រូវបានរក្សាទុកនៅក្នុងបរិវេណមន្ទីរពេទ្យ និងធានា​ឱ្យបាន​ថារាល់យានជំនិះដែលចតនៅក្នុងបរិវេណមន្ទីរពេទ្យមានលេខសំគាល់ និងគ្រប់គ្រង​ត្រឹមត្រូវ
  • ផ្ដល់ឱ្យអ្នកជំងឺនូវលេខរៀងសម្រាប់ទទួលការព្យាបាល ដោយផ្អែកលើពេលវេលានៃការមក ដល់មន្ទីរពេទ្យរបស់ពួកគេ លើកលែងតែករណីសង្គ្រោះបន្ទាន់
  • ជាសាក្សី ក្នុងការត្រួតពិនិត្យពេលវេលាចេញចូលរបស់បុគ្គលិកឱ្យបានច្បាស់លាស់ ជាពិសេសបុគ្គលិកនៃនាយកដ្ឋានរដ្ឋបាល ដែលបានមកធ្វើការបន្ថែមម៉ោង
  • សហការណ៍ជាមួយបុគ្គលិកផ្នែកទិញសម្ភារៈ សរសេររបាយការណ៍លំហូរចេញចូលនៃ​ដបខ្យល់ និង

អុកស៊ីសែនដើម្បីបញ្ជូនទៅផ្នែកភស្តុភារ និងរក្សាទុកជាឯកសារ

  • សរសេររបាយការណ៍ប្រចាំថ្ងៃ
  • ធ្វើការទាក់ទងទៅ នាយកដ្ឋានពន្លត់អគ្គីភ័យ ឬអាជ្ញាធរមានសម្ថកិច្ច ដើម្បីស្នើសុំជំនួយ និងការសហការណ៍អន្តរាគមន៍បន្ថែម ក្នុងករណីមានហេតុអាសន្នដែលកើតមានឡើងក្នុងមន្ទីរពេទ្យ
  • ទទួលខុសត្រូវលើការដុត និងកំទេចកាកសំណល់វេជ្ជសាស្ត្រតាមគោលការណ៍កំណត់ ដោយ​រក្សា​ឱ្យបាននូវ

សុវត្តិភាពផ្ទាល់ខ្លួន ព្រមទាំងអ្នកដែលនៅជុំវិញ

  • បើកបរឡានសង្រ្គោះ និងផ្តល់ជំនួយដល់បុគ្គលិកជំនាញក្នុងពេលសង្គ្រោះបន្ទាន់ ដោយធ្វើការបញ្ជូនអ្នក​ជំងឺ​ទៅតាមគោលដៅកំណត់ដោយបុគ្គលិកជំនាញ ឬតាមការចាត់តាំងរបស់ការិយា​ល័យ​រដ្ឋបាល
  • ធ្វើការងារផ្សេងៗទៀត ដែលចាត់តាំងដោយប្រធានផ្នែកសន្តិសុខ និងផ្នែករដ្ឋបាល

 

ចំនេះដឹងនិងបទពិសោធន៏:

  • សិក្សាត្រឹមថ្នាក់វិទ្យាល័យ យ៉ាងទាបបំផុត
  • មានជំនាញមូលដ្ឋានក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ
  • មានបទពិសោធន៍ផ្នែកសន្តិសុខ យ៉ាងតិចរយៈពេល១ឆ្នាំ
  • អាចសរសេរ និងអានភាសារខ្មែរបានល្អ
  • ចេះនិយាយ និង សរសេរភាសារអង់គ្លេសខ្លះ កាន់តែប្រសើរ
  • ត្រូវមានកាយសម្បទាមាំមួន
  • មានចិត្តអំណត់អត់ធ្មត់ចំពោះការងារ និងមានការទទួលខុសត្រូវ
  • ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ការងារ វិជ្ជាជីវៈរបស់ខ្លួនជាប្រចាំ
  • មានការតាំងចិត្តខ្ពស់ក្នុងការសិក្សារៀនសូត្រ និងអនុវត្តនូវអ្វីដែលថ្មី ដែលបានស្នើសុំ ឬផ្តល់​ដោយ​មន្ទីរពេទ្យ

 

របៀបដាក់ពាក្យ

ប្រសិនបើបេក្ខជន​បេក្ខនារីមានចំណាប់អារម្មណ៍លើមុខដំណែងខាងលើសូមទាក់ទងមកការិយាល័យធនធានមនុស្ស​មន្ទីរពេទ្យកុមារដើម្បីយកពាក្យស្នើសុំរបស់មន្ទីរពេទ្យឬទាញយកទម្រង់ពាក្យពី http://angkorhospital.org/jobs/job-application-forms/ រួមភ្ជាប់ជាមួយនឹងប្រវត្តិរូបសង្ខេប លិខិតបញ្ជាក់ការសិក្សាឬសញ្ញាប័ត្រដាក់នៅ មន្ទីរពេទ្យកុមារអង្គរដែលមានអស័យដ្ឋាននៅ​ ផ្លូវទេពវង្សនិងអុំមឆាយ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ប្រអប់សំបុត្រ PO Box 50 ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ ទូរស័ព្ទៈ +855 63 963 409, ០៧៨ ៤៩ ៨៧ ៨៨ ឬតាមរយៈអ៊ីម៉ែល: [email protected]

បញ្ជាក់: មានតែបេក្ខជនដែលត្រូវបានជ្រើសរើសប៉ុណ្ណោះនឹងត្រូវបានទាក់ទងសម្រាប់ការសំភាសន៍។​សម្រាប់ពាក្យដែលត្រូវបានដាក់ហើយនឹងមិនត្រូវបានប្រគល់ជូនវិញទេ។ បេក្ខជនដែលមិនបានបំពេញតាមលក្ខខណ្ឌដាក់ពាក្យធ្វើការរបស់មន្ទីរពេទ្យ​​ មន្ទីរពេទ្យមិនទទួលយកឡើយ។

Ways You Can Help

Ongoing support from donors and volunteers allows us to continue to deliver high quality medical care to children affected by disease and poverty in Cambodia.