ភាគទានមន្ទីរពេទ្យកុមារអង្គរ
អ្នកជំងឺទាំងអស់របស់មន្ទីរពេទ្យកុមារអង្គរ នៅតែទទួលបានសេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពដែលមានគុណភាពល្អដូចៗគ្នា និងប្រកបដោយក្តីមេត្តាករុណា ទោះបីជាពួកគេមិនមានលទ្ធភាពក្នុងការបង់ភាគទានក៏ដោយ។
View this page in English.

អំពីភាគទានមន្ទីរពេទ្យកុមារអង្គរ
តាលដល់អ្នកជំនាញផ្នែកសុខាភិបាល និងអប់រំសុខភាពដល់ប្រជាជនជាច្រើននាក់នៅតាមសហគមន៍។
ដល់កុមារកម្ពុជា មន្ទីរពេទ្យកុមារអង្គរ ចាប់ផ្តើមអនុវត្ត
ការបង់ភាគទានអ្នកជំងឺ
លើសេវាសុខភាពនៅក្នុងមន្ទីរពេទ្យចំពោះអ្នកដែលមានលទ្ធភាព។
និរន្តរភាព មន្ទីរពេទ្យយើង កាតព្វកិច្ចភាព
ទោះបីជាអ្នកជំងឺដែលមាន ឬមិនមានលទ្ធភាពបង់ភាគទាន ក៏មន្ទីរពេទ្យកុមារអង្គរនៅតែបន្តផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព និងក្តីមេត្តាករុណាដូចៗគ្នា។
ដំណើរការនៃការបង់ភាគទាន
- ចាប់លេខពីសន្តិសុខរបស់មន្ទីរពេទ្យកុមារអង្គរ បន្ទាប់មកជួបជាមួយ គិលានុបដ្ឋាកផ្នែកខាងមុខ
- ជួបជាមួយនឹងគិលានុបដ្ឋាកផ្នែកខាងមុខ ដើម្បីទទួលបានប័ណ្ណពិនិត្យជំងឺ
- ចុះឈ្មោះ បន្ទាប់មកទទួលព័ត៌មានអំពីការបង់ភាគទានអ្នកជំងឺ
- ទទួលការពិនិត្យ ព្យាបាលឱ្យរួចរាល់ពីក្រុមគ្រូពេទ្យ
- ទៅកាន់ផ្នែកបេឡា៖
ក. ប្រសិនបើបងប្អូនមាន
លទ្ធភាព សូមមេត្តាបង់
ភាគទានខ. សូមបង្ហាញប័ណ្ណក្រីក្រ ឬប័ណ្ណសមធម៌សុខភាព ដើម្បីទទួលបានសេវាដោយឥតគិតថ្លៃ
គ. ប្រសិនបើបងប្អូនមិនមានលទ្ធភាព សូមសាកសួរក្រុមការងារផ្នែកសង្គមកិច្ច ដើម្បីធ្វើតេស្តប៉ាន់ប្រមាណស្ថានភាពសេដ្ឋកិច្ចគ្រួសារ។
- បើកថ្នាំ នៅផ្នែកឱសថស្ថាន
- ចាកចេញពីមន្ទីរពេទ្យកុមារអង្គរ
សំនួរ-ចម្លើយដែលអ្នកជំងឺត្រូវយល់ដឹង
បើសិនជាខ្ញុំមិនយល់ស្របទៅនឹងលទ្ធផលនៃការប៉ាន់ប្រមាណសេដ្ឋកិច្ចគ្រួសារ តើខ្ញុំគួរធ្វើយ៉ាងណា?
មន្ទីរពេទ្យនឹងមិនបដិសេធ ក្នុងការផ្តល់សេវាព្យាបាលដល់អ្នកជំងឺ ដោយសារតែគ្មានលទ្ធភាពបង់ភាគទាននោះទេ។ សូមមេត្តាទាក់ទងប្រធានផ្នែកសង្គមកិច្ចរបស់មន្ទីរពេទ្យ ដើម្បីធ្វើការសម្របសម្រួល។
សូមថ្លែងអំណរគុណ
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនទាំងអស់ នូវសន្តានចិត្តដ៏សប្បុរសក្នុងការជួយឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ
ដើម្បីចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំ
សុខភាពនៅក្នុងប្រទេសកម្ពុជា។
សូមបរិច្ចាគថវិកា ដើម្បីឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរតាមរយៈ
- តាមទូបរិច្ចាគក្នុងមន្ទីរពេទ្យ
- ABA: 000 853 843 (Angkor Hospital for Children)
- វីង: ប្រាក់រៀល (9122) – ប្រាក់ដុល្លារ (8122)
- https://angkorhospital.org/donate/
ទំនាក់ទំនង/Contact:
Tel: 063 963 409
Email: [email protected]
Facebook: www.facebook.com/angkorhospital
Website: www.angkorhospital.org