To:

All interested candidates

From:

Nursing Department, Angkor Hospital for Children

Job Location:

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

Report to Department:

Director of Nursing

Vacancy:

15

Working Hours:

Salary & Benefits:

Angkor Hospital for Children, Siem Reap, Cambodia

Closing Date:

ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២៣ វេលាម៉ោង ៥:០០ រសៀល

ភារកិច្ច និង ការទទួលខុសត្រូវ៖

  • ផ្ដល់ការថែទាំអ្នកជំងឺប្រកបដោយការគោរព​ និង ក្ដីមេត្ដាករុណា​
  • អនុវត្ដការថែទាំដោយប្រើប្រាស់របៀបថែទាំអ្នកជំងឺជាមូលដ្ឋាន
  • មានឆន្ទៈរៀនសូត្រ អភិវឌ្ឍចំណេះដឹង​ ជំនាញ​របស់ខ្លួន​ និង បង្រៀនដល់សហសេវិក
  • ចូលរួមបង្រៀន អប់រំសុខភាពអ្នកជំងឺ និង ក្រុមគ្រួសារអ្នកជំងឺ
  • មានសមត្ថភាពបំពេញសំណុំឯកសារអ្នកជំងឺទៅតាមគោលការណ៍ណែនាំរបស់មន្ទីរពេទ្យ
  • ចូលរួមក្នុងការបង្ការ ​និង ការត្រួតពិនិត្យការចម្លងរោគ​នៅក្នុងមន្ទីរពេទ្យ
  • គោរពតាមគោលនយោបាយ គោលការណ៍សុវត្ថិភាពសុខភាពរបស់មន្ទីរពេទ្យ
  • ធ្វើការងារជាក្រុម និង សហការណ៍ជាមួយបុគ្គលិកផ្នែកផ្សេងៗទៀតនៅក្នុងមន្ទីរពេទ្យ
  • មានការទទួលខុសត្រូវ និង គណនេយ្យភាពចំពោះការងារ
  • ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ
  • ត្រូវបំពេញការងារទៅតាមកាលវិភាគ​ដែលបានរៀបចំតាមផ្នែករបស់ខ្លួន

ចំណេះដឹង និង បទពិសោធន៏៖

  • បញ្ចប់ការសិក្សាជំនាញគិលានុបដ្ឋាក កម្រិត បរិញ្ញាបត្រ ​ឬ បរិញ្ញាបត្ររងដែលសញ្ញាបត្រ

ចេញដោយគ្រឺះស្ថានបណ្ដុះបណ្ដាល និង ទទួលស្គាល់ដោយក្រសួងសុខាភិបាល

  • មានចំណេះដឹងល្អអំពីកាយវិភាគវិទ្យា សរីរៈវិទ្យា និង ជំងឺផ្សេងៗ
  • មានជំនាញក្នុងការទំនាក់ទំនងល្អ សាទរនឹងការងារ
  • មានអាកប្បកិរិយាល្អ និង មានភាពស្មោះត្រង់
  • ត្រូវមានកាយសម្បទាមាំមួន និង ចិត្តអំណត់អត់ធ្មត់ចំពោះការងារ
  • ចេះអាន សរសេរ ​ភាសាអង់គ្លេស
  • ចេះជំនាញកុំព្យូទ័រជាមូលដ្ឋាន

របៀបដាក់ពាក្យ៖

ប្រសិនបើបេក្ខជន​បេក្ខនារីមានចំណាប់អារម្មណ៍លើមុខតំណែងខាងលើសូមទាក់ទងមកការិយាល័យធនធានមនុស្ស​មន្ទីរពេទ្យកុមារដើម្បីយកពាក្យស្នើសុំរបស់មន្ទីរពេទ្យ ឬ ទាញយកទម្រង់ពាក្យពី http://angkorhospital.org/jobs/job-application-forms/​​  រួមភ្ជាប់ជាមួយនឹងប្រវត្តិរូបសង្ខេប លិខិតបញ្ជាក់ការសិក្សាឬសញ្ញាបត្រដាក់នៅ មន្ទីរពេទ្យកុមារអង្គរដែលមានអាសយដ្ឋាននៅ​ ផ្លូវទេពវង្សនិងអុំមឆាយ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ប្រអប់សំបុត្រ PO Box 50 ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ ទូរស័ព្ទៈ +855 63 963 409, ០១៧​ ៧២​ ៧២ ៦២ ឬតាមរយៈអ៊ីម៉ែល: job@angkorhospital.org

បញ្ជាក់: មានតែបេក្ខជនដែលត្រូវបានពិនិត្យឃើញថាគ្រប់លក្ខខណ្ឌប៉ុណ្ណោះនឹងត្រូវបានទាក់ទងសម្រាប់ការសម្ភាស។​សម្រាប់ពាក្យដែលត្រូវបានដាក់ហើយនឹងមិនត្រូវបានប្រគល់ជូនវិញទេ។ បេក្ខជនដែលមិនបានបំពេញតាមលក្ខខណ្ឌដាក់ពាក្យធ្វើការរបស់មន្ទីរពេទ្យ​​ មន្ទីរពេទ្យមិនទទួលយកឡើយ។​