To:

គ្រប់បេក្ខជនដែលមានចំណាប់អារម្មណ៍ទាំងអស់គ្នា

From:

ការិយាល័យធនធានមនុស្សនៃមន្ទីរពេទ្យកុមារអង្គរ

Job Location:

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

Report to Department:

ប្រធានផ្នែកអ្នកបច្ចេកទេសថតកាំរស្មីអ៊ិច និង ស៊ីធីស្កែន

Vacancy:

១នាក់

Working Hours:

យ៉ាងតិច៤០ម៉ោងក្នុងមួយសប្តាហ៍

Salary & Benefits:

អាស្រ័យលើកុងត្រាបំរើការងារ

Closing Date:

ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៤ វេលាម៉ោង ៥:០០ ល្ចាច

ភារកិច្ច និង ការទទួលខុសត្រូវ៖

  • ផ្ដល់ការថតកាំរស្មីអ៊ិច (x-ray) និង ស៊ីធីស្កែនដល់អ្នកជំងឺដោយប្រើប្រាស់ម៉ាស៊ីនថតកាំរស្មីអ៊ិចនិង ម៉ាស៊ីនស៊ីធីស្កែន ។​
  • កត់ត្រា និង បញ្ចូលទិន្នន័យអ្នកជំងឺដែលបានថត ឬ ស្កែនចូលក្នុងប្រព័ន្ធកុំព្យូទ័រ
  • ដំណើរការបញ្ចូល និង បញ្ជូនរូបភាពវេជ្ជសាស្រ្ដក្នុងប្រព័ន្ធកុំព្យូទ័រឱ្យទាន់ពេលវេលា
  • មានឆន្ទៈរៀនសូត្រ អភិវឌ្ឍចំណេះដឹង​ ជំនាញ​របស់ខ្លួន​ និង បង្រៀនដល់សហសេវិក
  • ចូលរួមក្នុងការបង្ការ ​និង ការត្រួតពិនិត្យការចម្លងរោគ​នៅក្នុងមន្ទីរពេទ្យ
  • គោរពតាមគោលនយោបាយ គោលការណ៍សុវត្ថិភាពសុខភាពរបស់មន្ទីរពេទ្យ
  • ធ្វើការងារជាក្រុម និង សហការណ៍ជាមួយបុគ្គលិកផ្នែកផ្សេងៗទៀតនៅក្នុងមន្ទីរពេទ្យ
  • មានការទទួលខុសត្រូវ និង គណនេយ្យភាពចំពោះការងារ
  • ត្រូវគោរពវិន័យកាងារ និង ប្រកាន់ខ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ
  • ត្រូវបំពេញការងារទៅតាមកាលវិភាគ​ ​រួមបញ្ចូលទាំងការទទួលខុសត្រូវតាមវេនប្រចាំការ (on call) ដែលបានរៀបចំដោយផ្នែករបស់ខ្លួន។

ចំណេះដឹង និង បទពិសោធន៏៖

  • បានបញ្ចប់ការសិក្សាជំនាញអ្នកបច្ចេកទេសថតកាំរស្មីអ៊ិច(Radiology Technician) ឬ គិលានុបដ្ឋាក កម្រិតមធ្យម ឬ កម្រិតបឋម ឬ ធ្លាប់មានបទពិសោធន៍បម្រើការងារនៅផ្នែកនេះពីមុនមក។
  • មានចំណេះដឹងអំពីកាយវិភាគវិទ្យា សរីរៈវិទ្យា​ ឬ មានបំណងចង់សិក្សារៀនសូត្របន្ថែម
  • មានជំនាញក្នុងការទំនាក់ទំនងល្អ សាទរនឹងការងារ
  • មានអាកប្បកិរិយាល្អ និង មានភាពស្មោះត្រង់
  • ត្រូវមានកាយសម្បទាមាំមួន និង ចិត្តអំណត់អត់ធ្មត់ចំពោះការងារ
  • ចេះអាន សរសេរ ​ភាសាអង់គ្លេស ត្រូវបានលើកទឹកចិត្ដ
  • ចេះជំនាញកុំព្យូទ័រជាមូលដ្ឋាន ត្រូវបានលើកទឹកចិត្ដ

របៀបដាក់ពាក្យ៖

ប្រសិនបើបេក្ខជន​បេក្ខនារីមានចំណាប់អារម្មណ៍លើមុខតំណែងខាងលើសូមទាក់ទងមកការិយាល័យធនធានមនុស្សរបស់​មន្ទីរពេទ្យកុមារដើម្បីយកពាក្យស្នើសុំរបស់មន្ទីរពេទ្យ ឬ ទាញយកទម្រង់ពាក្យពីhttps://angkorhospital.org/wp-content/uploads/2022/09/application-form.pdf​​ រួមភ្ជាប់ជាមួយនឹងប្រវត្តិរូបសង្ខេប លិខិតបញ្ជាក់ការសិក្សាឬសញ្ញាបត្រដាក់នៅ មន្ទីរពេទ្យកុមារអង្គរដែលមានអាសយដ្ឋាននៅ​ ផ្លូវទេពវង្ស និងអុំឆាយ សង្កាត់ស្វាយដង្គ ក្រុងសៀមរាប ប្រអប់សំបុត្រ PO Box 50 ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ទូរស័ព្ទៈ +៨៥៥ ៦៣ ៩៦៣ ៤០៩, ០១៧​ ៧២​ ៧២ ៦២ ឬតាមរយៈអ៊ីម៉ែល: job@angkorhospital.org បញ្ជាក់: មានតែបេក្ខជនដែលត្រូវបានពិនិត្យឃើញថាគ្រប់លក្ខខណ្ឌប៉ុណ្ណោះនឹងត្រូវបានទាក់ទងសម្រាប់ការសម្ភាស។​សម្រាប់ពាក្យដែលត្រូវបានដាក់ហើយនឹងមិនត្រូវបានប្រគល់ជូនវិញទេ។ បេក្ខជនដែលមិនបានបំពេញតាមលក្ខខណ្ឌដាក់ពាក្យធ្វើការរបស់មន្ទីរពេទ្យ​​ មន្ទីរពេទ្យមិនទទួលយកឡើយ។​