To:

គ្រប់បេក្ខជនដែលមានចំណាប់អារម្មណ៍ទាំងអស់គ្នា

From:

ការិយាល័យធនធានមនុស្សនៃមន្ទីរពេទ្យកុមារអង្គរ

Job Location:

មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប

Report to Department:

បុគ្គលិករដ្ឋបាលមន្ទីរពេទ្យកុមារអង្គរ

Vacancy:

០១ នាក់

Working Hours:

ម៉ោងយ៉ាងតិច ៤០ម៉ោង ក្នុងមួយសប្តាហ៏

Salary & Benefits:

អាស្រ័យលើកុងត្រាបំរើការងារ

Closing Date:

ថ្ងៃទី ០២ សីហា ២0២៤ វេលាម៉ោង ៥:០០ រសៀល

បុគ្គលិកសំអាតនិងថែសួន គឺស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ របស់ប្រធានផ្នែកសំអាត និងអនាម័យនៃនាយកដ្ឋានរដ្ឋបាលមន្ទីរពេទ្យកុមារអង្គរ ។ បុគ្គលិកសំអាតនិងថែសួនត្រូវធានាឲ្យបានថា បរិវេណទាំងមូលរបស់មន្ទីរពេទ្យគឺត្រូវតែស្អាតមានរបៀបរៀបរយ និងមានផាសុខភាពជានិច្ច ។

មន្ទីរពេទ្យកុមារអង្គរមិនលើកលែងចំពោះរាល់គ្រប់សកម្មភាពរំលោភបំពាន ការកេងប្រវ័ញ្ច និងការបៀតបៀនផ្លូវភេទលើកុមារ។

ភារៈកិច្ច និងការទទួលខុសត្រូវ

  • ត្រូវធានាឱ្យបានថា បរិវេណទាំងមូលរបស់មន្ទីរពេទ្យ រួមទាំងសួនច្បារ សួនបន្លែ ត្រូវស្អាត មានរបៀបរៀបរយនិងមានផាសុខភាពជានិច្ច
  • ទទួលបន្ទុកសំអាតទូទៅទាំងក្នុងកន្លែងវេជ្ជសាស្រ្តនិងក្រៅកន្លែងវេជ្ជសាស្រ្ត
  • លាងសំអាតគ្រែ, កម្រាល, រៀបចំគ្រែអ្នកជំងឺសម្រាកពេទ្យ, បោកគក់សម្ភារៈប្រើប្រាស់ទូទៅនៅក្នុងមន្ទីរពេទ្យ និងសម្លៀកបំពាក់បុគ្គលិក ផ្នែកវេជ្ជសាស្រ្តមួយចំនួនដែលបានកំណត់ដោយមន្ទីរពេទ្យ
  • សម្អាត រក្សា និងថែទាំនូវរាល់សំភារៈ និងឧបករណ៍របស់មន្ទីរពេទ្យ តួយ៉ាងរួមមាន ឧបករណ៍ជូតសំអាត ធុងទឹក ទឹកថ្នាំសំអាតឥតការ៉ូ ម៉ាស៊ីនសំអាតផ្សេងៗ ។ល។ ដែលបានផ្តល់ឱ្យប្រើប្រាស់ ក៏ដូចជា សំភារៈដទៃទៀតនៅក្នុងមន្ទីរពេទ្យ
  • អនុវត្តគោលការណ៍សុវត្ថិភាព និងនីតិវិធីបង្ការការចំលងរោគ ទៅតាមក្បួនច្បាប់ដែលមន្ទីរពេទ្យបានកំណត់
  • ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនតាមគោលការណ៍ ព្រមទាំងបទបញ្ជាផ្ទៃក្នុង របស់ផ្នែកសំអាត
  • សំអាត និងយកសំរាមចេញពីធុងសំរាមជាប្រចាំ ដើម្បីធានាឱ្យមាន ភាពស្អាតជានិច្ច ក្នុងបរិវេណមន្ទីរពេទ្យ អនុលោមតាមគោលការណ៍ អនាម័យដែលបានកំណត់
  • ធ្វើការងារមួយចំនួនដែលចាត់តាំងដោយប្រធានផ្នែកសំអាត។

លក្ខខណ្ឌជ្រើសរើស

  • កំរិតសិក្សាត្រឹមថ្នាក់អនុវិទ្យាល័យ យ៉ាងទាបបំផុត
  •  មានជំនាញមូលដ្ឋានក្នុងការដាំដុះដំណាំផ្សេងៗ និង សំអាត
  •  បទពិសោធន៏ខាងផ្នែកកសិកម្ម យ៉ាងតិច១ឆ្នាំ មានចិត្តអំនត់ អត់ធ្មត់ ចំពោះការងារ និងការទទួលខុសត្រូវ និង អាចសរសេរភាសាខ្មែរ

របៀបដាក់ពាក្យ

ប្រសិនបើបេក្ខជនបេក្ខនារីមានចំណាប់អារម្មណ៍លើមុខតំណែងខាងលើសូមទាក់ទងមកការិយាល័យធនធានមនុស្សមន្ទីរពេទ្យកុមារដើម្បីយកពាក្យស្នើសុំរបស់មន្ទីរពេទ្យ ឬ ទាញយកទម្រង់ពាក្យពី https://angkorhospital.org/wp-content/uploads/2022/09/application-form.pdf រួមភ្ជាប់ជាមួយនឹងប្រវត្តិរូបសង្ខេប លិខិតបញ្ជាក់ការសិក្សាឬសញ្ញាបត្រដាក់នៅ មន្ទីរពេទ្យកុមារអង្គរដែលមានអាសយដ្ឋាននៅ ផ្លូវទេពវង្សនិងអុំមឆាយ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ប្រអប់សំបុត្រ PO Box 50 ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។

ទូរស័ព្ទៈ +៨៥៥ ៦៣ ៩៦៣ ៤០៩ / ០១៧ ៧២ ៧២ ៦២ ឬតាមរយៈអ៊ីម៉ែល: job@angkorhospital.org

បញ្ជាក់: មានតែបេក្ខជនដែលត្រូវបានពិនិត្យឃើញថាគ្រប់លក្ខខណ្ឌប៉ុណ្ណោះនឹងត្រូវបានទាក់ទងសម្រាប់ការសម្ភាស។សម្រាប់ពាក្យដែលត្រូវបានដាក់ហើយនឹងមិនត្រូវបានប្រគល់ជូនវិញទេ។ បេក្ខជនដែលមិនបានបំពេញតាមលក្ខខណ្ឌដាក់ពាក្យធ្វើការរបស់មន្ទីរពេទ្យ មន្ទីរពេទ្យមិនទទួលយកឡើយ។