To:

From:

Job Location:

Report to Department:

ប្រធានការិយាល័យថែទាំនៃមន្ទីរពេទ្យកុមារអង្គរ

Vacancy:

៥ នាក់

Working Hours:

ម៉ោងយ៉ាងតិច៤០ម៉ោងក្នុងមួយសប្តាហ៏

Salary & Benefits:

Closing Date:

២១ កុម្ភៈ ២០២៥ វេលាម៉ោង ៥:០០ រសៀល

ភារកិច្ច និង ការទទួលខុសត្រូវ៖

  • ផ្ដល់ការថែទាំអ្នកជងឺប្រកបដោយការគោរព​ និង សេចក្ដីមេត្ដាករុណា​
  • អនុវត្ដការថែទាំដោយប្រើប្រាស់របៀបថែទាំអ្នកជំងឺជាមូលដ្ឋាន
  • មានឆន្ទៈអភិវឌ្ឍចំណេះដឹង​ ជំនាញ​របស់ខ្លួន​ និង បង្រៀនដល់សហសេវិក
  • ចូលរួមបង្រៀន អប់រំសុខភាពអ្នកជំងឺ និង ក្រុមគ្រួសារអ្នកជំងឺ
  • មានសមត្ថភាពបំពេញសំណុំឯកសារអ្នកជំងឺទៅតាមគោលការណ៍ណែនាំរបស់មន្ទីរពេទ្យ
  • ចូលរួមក្នុងការបង្ការ ​និង ការត្រួតពិនិត្យការចម្លងរោគ​នៅក្នុងមន្ទីរពេទ្យ
  • គោរពតាមគោលនយោបាយ គោលការណ៍សុវត្ថិភាពសុខភាពរបស់មន្ទីរពេទ្យ
  • ធ្វើការងារជាក្រុម និង សហការណ៍ជាមួយបុគ្គលិកផ្នែកផ្សេងៗទៀតនៅក្នុងមន្ទីរពេទ្យ
  • មានការទទួលខុសត្រូវ និង គណនេយ្យភាពចំពោះកាងារ
  • ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ
  • ត្រូវបំពេញការងារទៅតាមកាលវិភាគ​ដែលបានរៀបចំតាមផ្នែករបស់ខ្លួន
  • បានចុះបញ្ជិកា និងត្រូវចុះបញ្ជិកាក្នុងគណៈវិជ្ជាជីវៈគិលានុបដ្ខាក

ចំណេះដឹង និង បទពិសោធន៏៖

  • បញ្ចប់ការសិក្សាជំនាញគិលានុបដ្ឋាក កម្រិតបរិញ្ញាបត្រ ​ឬ បរិញ្ញាបត្ររងដែលសញ្ញាបត្រ

ចេញដោយគ្រឺះស្ថានបណ្ដុះបណ្ដាល និង ទទួលស្គាល់ដោយក្រសួងសុខាភិបាល

  • មានចំណេះដឹងល្អអំពីកាយវិភាគវិទ្យា សរីរៈវិទ្យា និង ជំងឺផ្សេងៗ
  • មានជំនាញក្នុងការទំនាក់ទំនងល្អ សាទរនឹងការងារ
  • មានអាកប្បកិរិយាល្អ និង មានភាពស្មោះត្រង់
  • ត្រូវមានកាយសម្បទាមាំមួន និង ចិត្តអំណត់អត់ធ្មត់ចំពោះការងារ
  • ចេះអាន សរសេរ ​ភាសាអង់គ្លេស
  • ចេះជំនាញកុំព្យូទ័រជាមូលដ្ឋាន

មន្ទីរពេទ្យកុមារអង្គរមិនលើកលែងចំពោះរាល់គ្រប់សកម្មភាពរំលោភបំពាន ការកេងប្រវ័ញ្ច និងការបៀតបៀនផ្លូវភេទលើកុមារ។

របៀបដាក់ពាក្យ៖

ប្រសិនបើបេក្ខជន​បេក្ខនារីមានចំណាប់អារម្មណ៍លើមុខដំណែងខាងលើសូមទាក់ទងមកការិយាល័យធនធានមនុស្ស​មន្ទីរពេទ្យកុមារដើម្បីយកពាក្យស្នើសុំរបស់មន្ទីរពេទ្យ ឬ ទាញយកទម្រង់ពាក្យពី http://angkorhospital.org/jobs/job-application-forms/​​  រួមភ្ជាប់ជាមួយនឹងប្រវត្តិរូបសង្ខេប លិខិតបញ្ជាក់ការសិក្សាឬ សញ្ញាបត្រដាក់នៅមន្ទីរពេទ្យកុមារអង្គរដែលមានអាសយដ្ឋាននៅ​ផ្លូវទេពវង្ស និង អុំមឆាយ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ប្រអប់សំបុត្រ PO Box 50 ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ ទូរស័ព្ទៈ +855 63 963 409,

 ០១៧​ ៧២​ ៧២ ៦២ ឬ តាមរយៈអ៊ីម៉ែល: job@angkorhospital.org

បញ្ជាក់: មានតែបេក្ខជនដែលត្រូវបានជ្រើសរើសប៉ុណ្ណោះនឹងត្រូវបានទាក់ទងសម្រាប់ការសម្ភាស។​សម្រាប់ពាក្យ

ដែលត្រូវបានដាក់ហើយនឹងមិនត្រូវបានប្រគល់ជូនវិញទេ។ បេក្ខជនដែលមិនបានបំពេញតាមលក្ខខណ្ឌដាក់ពាក្យ

ធ្វើការរបស់មន្ទីរពេទ្យ​​ មន្ទីរពេទ្យមិនទទួលយកឡើយ។​