To:

គ្រប់បេក្ខជនដែលមានចំណាប់អារម្មណ៍ទាំងអស់គ្នា

From:

ការិយាល័យធនធានមនុស្សនៃមន្ទីរពេទ្យកុមារអង្គរ

Job Location:

សហគមន៍ (មធ្យោបាយធ្វើដំណើរបំពេញការងារ រៀបចំដោយមន្ទីរពេទ្យ)

Report to Department:

សហប្រធានកម្មវិធីសង្រ្គោះជីវិតទារក

Vacancy:

0២ នាក់

Working Hours:

ធ្វើការ ៤០ម៉ោងក្នុងមួយសប្តាហ៍

Salary & Benefits:

អាស្រ័យលើកុងត្រាបំរើការងារ

Closing Date:

២០ កញ្ញា ឆ្នាំ២០២៤ ម៉ោង៥:00pm

សេចក្តីផ្តើមពីគម្រោង

កម្មវិធីសង្រ្គោះទារកមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃការថែទាំ និងព្យាបាលទារកនៅក្នុងតំបន់គោលដៅ។ កិច្ចការទាំងនេះនឹងសម្រេចទៅបានតាមរយៈការអភិវឌ្ឍន៍កញ្ចប់សុខភាពសហគមន៍យ៉ាងទូលំទូលាយដោយប្រើប្រាស់អន្តរាគមន៍ផ្នែកវេជ្ជសាស្រ្តនិងសង្គម ដែលផ្តល់​លទ្ធផលជាវិជ្ជមានទៅលើទារកដែលមានបញ្ហាសុខភាពប្រឈមខ្ពស់។

មន្រ្តីកម្មវិធីសង្រ្គោះទារកគឺជាធាតុផ្សំដ៏សំខាន់នៃការផ្ដួចផ្ដើមថ្មីនេះ ហើយត្រូវតែជាគិលានុបដ្ឋាក ឬឆ្មប។ គាត់បង្កើតផែនការ សម្របសម្រួល និងអនុវត្តសកម្មភាពរបស់កម្មវីធីសង្គ្រោះទារកស្របទៅតាមផែនការប្រតិបត្តិប្រចាំឆ្នាំរបស់ការិយាល័យសុខភាពសហគមន៍របស់មន្ទីរពេទ្យកុមារអង្គរ ទាំងនេះរួមមាន ការប៉ាន់ប្រមាណ ការបង្រៀន ការបង្វឹក ការវាយតម្លៃនៅដំណាក់កាលនីមួយៗ និងអនុវត្តសកម្មភាពផ្នែកសហគមន៍ផងដែរ។

មន្ទីរពេទ្យកុមារអង្គរមិនលើកលែងចំពោះរាល់គ្រប់សកម្មភាពរំលោភបំពាន ការកេងប្រវ័ញ្ច និងការបៀតបៀនផ្លូវភេទលើកុមារ។

ការទទួលខុសត្រូវចម្បង

  1. បង្កើតផែនការផ្ទាល់ខ្លូន សម្រាប់កិច្ចការដែលបានដាក់ឲ្យនៅក្នុងកម្មវិធីសង្រ្គោះទារកស្របទៅនឹងផែនការយុទ្ធសាស្រ្ត និងផែនការប្រតិបត្តិប្រចាំឆ្នាំក្រោមការណែនាំពីប្រធានក្រុម និងអ្នកគ្រប់គ្រងកម្មវិធីសង្រ្គោះទារក
  2. បំពេញតួនាទីជាអ្នកសម្របសម្រួល និងគ្រូបង្វឹកសម្រាប់វគ្គបណ្តុះបណ្ដាល និងវគ្គបង្វឹក
  3. សម្របសម្រួលការប្រជុំប្រចាំខែជាមួយក្រុមទ្រទ្រង់សុខភាពភូមិ
  4. ចូលរួមវគ្គបណ្តុះបណ្ដាលផ្សេងៗដើម្បីកសាងសមត្ថភាព មុនពេលផ្តល់ការបណ្តុះបណ្តាលទៅបុគ្គលិក​ សុខាភិបាល
  5. បង្កើតទំនាក់ទំនងការងារល្អជាមួយក្រុមការងារ
  6. បង្កើតទំនាក់ទំនងល្អជាមួយបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់និងអាជ្ញាធរពាក់ព័ន្ធ រួមទាំងចូលរួមប្រជុំជាដើម
  7. ប្រមូលទិន្នន័យអង្កេតគោល និងប្រចាំឆ្នាំ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក
  8. ផ្តល់ការបង្រៀន បង្វឹក ដល់បុគ្គលិកមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក 

តម្រូវការជាក់ស្តែង

  1. បរិញ្ញាបត្រ ឬបរិញ្ញាបត្ររងគិលានុបដ្ឋាក ឬ ឆ្មបបានបញ្ជប់ពីគ្រឹះស្ថានដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និង​ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
  2. មានបទពិសោធន៍ការងារផ្នែកបច្ចេកទេសថែទាំ ឬសហគមន៍យ៉ាងតិច២ឆ្នាំ
  3. អាចធ្វើការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយដៃគូរពាក់ព័ន្ធ
  4. អាចធ្វើការបាននៅក្នុងសហគមន៍
  5. អាចធ្វើការបានដោយឯករាជ្យ ដើម្បីដឹកនាំ និងលើកទឹកចិត្តខ្លួនឯង
  6. ចេះរៀបចំពេលវេលា ធ្វើការទៅតាមផែនការដែលបានកំណត់ និងមានជំនាញក្នុងការដោះស្រាយបញ្ហាបានល្អ
  7. មានទំនុកចិត្តក្នុងការនិយាយនៅពេលប្រជុំក្រុមធំ និងចូលរួមនៅក្នុងការពិភាក្សា
  8. អាចសរសេររបាយការណ៍សង្ខេប​សម្រាប់គម្រោងដែលខ្លួនទទួលខុសត្រូវ
  9. ពេញចិត្តធ្វើការជាមួយកម្មវិធីសង្រ្គោះទារក
  10. មានឆន្ទៈក្នុងការសម្របខ្លួនទៅនឹងបញ្ហាប្រឈមដែលអាចកើតមានអំឡុងពេលអនុវត្តកម្មវិធី
  11. មានឆន្ទៈចូលរួមក្នុងការធ្វើឲ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពទារក​និងអ្នកថែទាំនៅក្នុងសហគមន៍
  12. អាចនិយាយ និងសរសេរភាសាអង់គ្លេសបាន
  13. មានជំនាញកុំព្យូទ័រ​ (Word, Excel and PowerPoint)

របៀបដាក់ពាក្យ៖

ប្រសិនបើបេក្ខជនបេក្ខនារីមានចំណាប់អារម្មណ៍លើមុខតំណែងខាងលើសូមទាក់ទងមកការិយាល័យធនធានមនុស្សមន្ទីរពេទ្យកុមារដើម្បីយកពាក្យស្នើសុំរបស់មន្ទីរពេទ្យ ឬ ទាញយកទម្រង់ពាក្យពី https://angkorhospital.org/wp-content/uploads/2022/09/application-form.pdf រួមភ្ជាប់ជាមួយនឹងប្រវត្តិរូបសង្ខេប លិខិតបញ្ជាក់ការសិក្សាឬសញ្ញាបត្រដាក់នៅ មន្ទីរពេទ្យកុមារអង្គរដែលមានអាសយដ្ឋាននៅ ផ្លូវទេពវង្សនិងអុំមឆាយ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ប្រអប់សំបុត្រ PO Box 50 ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។

ទូរស័ព្ទៈ +855 63 963 409, ០១៧ ៧២ ៧២ ៦២ ឬតាមរយៈអ៊ីម៉ែល: job@angkorhospital.org

បញ្ជាក់: មានតែបេក្ខជនដែលត្រូវបានពិនិត្យឃើញថាគ្រប់លក្ខខណ្ឌប៉ុណ្ណោះនឹងត្រូវបានទាក់ទងសម្រាប់ការសម្ភាស។សម្រាប់ពាក្យដែលត្រូវបានដាក់ហើយនឹងមិនត្រូវបានប្រគល់ជូនវិញទេ។ បេក្ខជនដែលមិនបានបំពេញតាមលក្ខខណ្ឌដាក់ពាក្យធ្វើការរបស់មន្ទីរពេទ្យ មន្ទីរពេទ្យមិនទទួលយកឡើយ។