To:

ជូនដល់បេក្ខជនដែលមានចំណាប់អារម្មណ៍ទាំងអស់

From:

ការិយាល័យធនធានមនុស្សនៃមន្ទីរពេទ្យកុមារអង្គរ

Job Location:

មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប

Report to Department:

ប្រធានផ្នែក

Vacancy:

០១ នាក់

Working Hours:

ពេញម៉ោង ឬ ក្រៅម៉ោង (Full or Part Time)

Salary & Benefits:

Closing Date:

១៥ សីហា ២០២៦ វេលាម៉ោង ៥:០០ រសៀល

មន្ទីរពេទ្យកុមារអង្គរមិនលើកលែងចំពោះរាល់គ្រប់សកម្មភាពរំលោភបំពាន ការកេងប្រវ័ញ្ច និងការបៀតបៀនផ្លូវភេទលើកុមារ។

សេចក្តីពិពណ៌នា

មន្ទីរពេទ្យកុមារអង្គរ (AHC) គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់កុមារក្នុងខេត្តសៀមរាប។ មន្ទីរពេទ្យកំពុងស្វែងរកបុគ្គលដែលមានឆន្ទៈខ្ពស់ដើម្បីបំពេញមុខតំណែងជាទន្ដពេទ្យ។

បេក្ខជនដែលទទួលបានជោគជ័យ នឹងក្លាយជាបុគ្គលដែលមានទឹកចិត្តចង់រៀនសូត្រ និងអភិវឌ្ឍជំនាញរបស់ខ្លួនបន្ថែមទៀតក្នុងការធ្វើការនៅមន្ទីរពេទ្យមិនស្វែងរកប្រាក់ចំណេញ។

ដោយសារបរិមាណការងារនៅផ្នែកធ្មេញមានការកើនឡើង តំណែងទន្ដពេទ្យត្រូវបានបង្កើតឡើងដើម្បីជួយដល់ប្រតិបត្តិការប្រចាំថ្ងៃក្នុងផ្នែកធ្មេញរបស់យើង ដែលផ្តល់ការព្យាបាលជូនអ្នកជំងឺប្រហែល ៤០ នាក់ក្នុងមួយថ្ងៃ និងកម្មវិធីចុះមូលដ្ឋានដែលពិនិត្យអ្នកជំងឺប្រហែល ២០ នាក់ក្នុងមួយដង។

ការទទួលខុសត្រូវសំខាន់ៗ៖

  • ផ្តល់ការព្យាបាលមាត់ធ្មេញយ៉ាងទូលំទូលាយដល់អ្នកជំងឺនៅ AHC និងទីតាំងចុះមូលដ្ឋាន។
  • លើកកម្ពស់ការយល់ដឹងអំពីសុខភាពមាត់ធ្មេញដល់អ្នកជំងឺ និងអ្នកថែទាំតាមរយៈការអប់រំសុខភាពមាត់ធ្មេញ។
  • ពង្រឹងសមត្ថភាពបុគ្គលិកក្នុងផ្នែកធ្មេញ ដោយការចែករំលែកចំណេះដឹង និងបទពិសោធន៍។
  • បំពេញការងារផ្សេងៗទៀតតាមការចាត់តាំងពីប្រធានផ្នែកធ្មេញ។

លក្ខខណ្ឌតម្រូវ/គុណវុឌ្ឍិ៖

  • ការចុះឈ្មោះ៖ ត្រូវតែចុះឈ្មោះក្នុងក្រុមប្រឹក្សាធ្មេញកម្ពុជា។
  • បទពិសោធន៍ការងារ៖ មិនចាំបាច់ ប៉ុន្តែបើមាននឹងត្រូវបានផ្តល់អាទិភាព។
  • តម្រូវការជំនាញ និងសមត្ថភាព៖
    • មានទំនុកចិត្តក្នុងការប្រើប្រាស់ភាសាអង់គ្លេសទាំងការសរសេរ និងការនិយាយកម្រិតអាជីព។
    • មានភាពស្មោះត្រង់ និងអាចទុកចិត្តបាន។
    • មានសមត្ថភាពធ្វើការក្រោមសម្ពាធ ដោយសារចំនួនអ្នកជំងឺច្រើន។
    • មានឆន្ទៈក្នុងការធ្វើដំណើរទៅកាន់ទីតាំងចុះមូលដ្ឋានជាមួយបុគ្គលិករបស់យើងម្ដងម្កាល។
    • មានចិត្តចង់រៀនសូត្រ និងចែករំលែកចំណេះដឹង និងបទពិសោធន៍។
    • អាចបំពេញនីតិវិធីព្យាបាលដូចខាងក្រោមបានយ៉ាងស្ទាត់ជំនាញ៖
      • ការព្យាបាលសរសៃប្រសាទធ្មេញ (Pulpotomy)
      • ការដកធ្មេញ
      • ការប៉ះធ្មេញ (Filling)
      • ការព្យាបាលឫសធ្មេញ (Root canal treatment)
      • ការវះកាត់បើកខ្ទុះ (Incision and drainage)
      • ការលាបថ្នាំការពារពុកធ្មេញ (Dental sealants)

តម្រូវការបន្ថែម៖

១. វេជ្ជបណ្ឌិត ឬឯកទេសធ្មេញ ឬកម្រិតខ្ពស់ជាងនេះ ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។

២. មានឆន្ទៈក្នុងការរៀនសូត្រ និងកែលម្អចំណេះដឹង។

៣. មានភាពបត់បែនក្នុងម៉ោងធ្វើការ និងអាចធ្វើការវេនថ្ងៃ ឬវេនប្រចាំការបាន។

៤. មានសមត្ថភាពកសាងទំនាក់ទំនងរវាងបុគ្គលបានល្អ។

៥. ចេះភាសាអង់គ្លេស និងខ្មែរបានល្អ (សរសេរ / និយាយ / ស្ដាប់)។

៦. ចេះប្រើប្រាស់កុំព្យូទ័រ។

៧. អាចធ្វើការក្នុងបរិយាកាសក្រុមដែលមានការចូលរួមពីផ្នែកផ្សេងៗ និងអាចធ្វើការក្នុងផ្នែកណាមួយនៃមន្ទីរពេទ្យបាន។

៨. មានភាពស្វាហាប់ និងឧស្សាហ៍ព្យាយាម។

៩. មានភាពស្មោះត្រង់ និងសុចរិត។

របៀបដាក់ពាក្យ៖

ប្រសិនបើបេក្ខជនបេក្ខនារីមានចំណាប់អារម្មណ៍លើមុខដំណែងខាងលើសូមទាក់ទងមកការិយាល័យធនធានមនុស្សមន្ទីរពេទ្យកុមារដើម្បីយកពាក្យស្នើសុំរបស់មន្ទីរពេទ្យឬទាញយកទម្រង់ពាក្យពី https://angkorhospital.org/wp-content/uploads/2026/04/10.-Application-Form-Last-Update-_With-PSEA-Clause.pdf

  រួមភ្ជាប់ជាមួយនឹងប្រវត្តិរូបសង្ខេប លិខិតបញ្ជាក់ការសិក្សាឬ សញ្ញាបត្រដាក់នៅមន្ទីរពេទ្យកុមារអង្គរដែលមានអាសយដ្ឋាននៅផ្លូវទេពវង្ស និង អុំមឆាយ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ប្រអប់សំបុត្រ PO Box 50 ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ ទូរស័ព្ទៈ +855 63 963 409, ០១៧ ៧២ ៧២ ៦២ ឬ តាមរយៈអ៊ីម៉ែល: job@angkorhospital.org

បញ្ជាក់:មានតែបេក្ខជនដែលត្រូវបានជ្រើសរើសប៉ុណ្ណោះនឹងត្រូវបានទាក់ទងសម្រាប់ការសម្ភាស។សម្រាប់ពាក្យដែលត្រូវបានដាក់ហើយនឹងមិនត្រូវបានប្រគល់ជូនវិញទេ។ បេក្ខជនដែលមិនបានបំពេញតាមលក្ខខណ្ឌដាក់ពាក្យធ្វើការរបស់មន្ទីរពេទ្យ មន្ទីរពេទ្យមិនទទួលយកឡើយ។

Find What You Need

Use the search below to quickly find answers and resources.

Paul Turner


Director at Cambodia Oxford Medical Research Unit

Angkor Hospital for Children

Stay connected with Angkor Hospital for Children and the lives we care for every day.

We will not share your details with any 3rd party.