To:

ជូនដល់បេក្ខជនដែលមានចំណាប់អារម្មណ៍ទាំងអស់

From:

ការិយាល័យធនធានមនុស្សនៃមន្ទីរពេទ្យកុមារអង្គរ

Job Location:

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

Report to Department:

ប្រធានការិយាល័យថែទាំនៃមន្ទីរពេទ្យកុមារអង្គរ

Vacancy:

០២ នាក់

Working Hours:

ម៉ោងយ៉ាងតិច៤០ម៉ោងក្នុងមួយសប្តាហ៏

Salary & Benefits:

Closing Date:

២២ ឧសភា ២០២៦ វេលាម៉ោង ៥:០០ រសៀល

មន្ទីរពេទ្យកុមារអង្គរមិនលើកលែងចំពោះរាល់គ្រប់សកម្មភាពរំលោភបំពាន ការកេងប្រវ័ញ្ច និងការបៀតបៀនផ្លូវភេទលើកុមារ។

ភារកិច្ច និង ការទទួលខុសត្រូវ៖

  • ផ្ដល់ការថែទាំអ្នកជងឺប្រកបដោយការគោរព​ និង សេចក្ដីមេត្ដាករុណា​
  • អនុវត្ដការថែទាំដោយប្រើប្រាស់របៀបថែទាំអ្នកជំងឺជាមូលដ្ឋាន
  • មានឆន្ទៈអភិវឌ្ឍចំណេះដឹង​ ជំនាញ​របស់ខ្លួន​ និង បង្រៀនដល់សហសេវិក
  • ចូលរួមបង្រៀន អប់រំសុខភាពអ្នកជំងឺ និង ក្រុមគ្រួសារអ្នកជំងឺ
  • មានសមត្ថភាពបំពេញសំណុំឯកសារអ្នកជំងឺទៅតាមគោលការណ៍ណែនាំរបស់មន្ទីរពេទ្យ
  • ចូលរួមក្នុងការបង្ការ ​និង ការត្រួតពិនិត្យការចម្លងរោគ​នៅក្នុងមន្ទីរពេទ្យ
  • គោរពតាមគោលនយោបាយ គោលការណ៍សុវត្ថិភាពសុខភាពរបស់មន្ទីរពេទ្យ
  • ធ្វើការងារជាក្រុម និង សហការណ៍ជាមួយបុគ្គលិកផ្នែកផ្សេងៗទៀតនៅក្នុងមន្ទីរពេទ្យ
  • មានការទទួលខុសត្រូវ និង គណនេយ្យភាពចំពោះកាងារ
  • ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ
  • ត្រូវបំពេញការងារទៅតាមកាលវិភាគ​ដែលបានរៀបចំតាមផ្នែករបស់ខ្លួន
  • បានចុះបញ្ជិកា និងត្រូវចុះបញ្ជិកាក្នុងគណៈវិជ្ជាជីវៈគិលានុបដ្ឋាក

ចំណេះដឹង និង បទពិសោធន៏៖

  • បញ្ចប់ការសិក្សាជំនាញគិលានុបដ្ឋាក កម្រិតបរិញ្ញាបត្រ ​ឬ បរិញ្ញាបត្ររងដែលសញ្ញាបត្រ
  • ចេញដោយគ្រឺះស្ថានបណ្ដុះបណ្ដាល និង ទទួលស្គាល់ដោយក្រសួងសុខាភិបាល
  • មានចំណេះដឹងល្អអំពីកាយវិភាគវិទ្យា សរីរៈវិទ្យា និង ជំងឺផ្សេងៗ
  • មានជំនាញក្នុងការទំនាក់ទំនងល្អ សាទរនឹងការងារ
  • មានអាកប្បកិរិយាល្អ និង មានភាពស្មោះត្រង់
  • ត្រូវមានកាយសម្បទាមាំមួន និង ចិត្តអំណត់អត់ធ្មត់ចំពោះការងារ
  • ចេះអាន សរសេរ ​ភាសាអង់គ្លេស
  • ចេះជំនាញកុំព្យូទ័រជាមូលដ្ឋាន

របៀបដាក់ពាក្យ៖

ប្រសិនបើបេក្ខជនបេក្ខនារីមានចំណាប់អារម្មណ៍លើមុខដំណែងខាងលើសូមទាក់ទងមកការិយាល័យធនធានមនុស្សមន្ទីរពេទ្យកុមារដើម្បីយកពាក្យស្នើសុំរបស់មន្ទីរពេទ្យឬទាញយកទម្រង់ពាក្យពី https://angkorhospital.org/wp-content/uploads/2026/04/10.-Application-Form-Last-Update-_With-PSEA-Clause.pdf រួមភ្ជាប់ជាមួយនឹងប្រវត្តិរូបសង្ខេប លិខិតបញ្ជាក់ការសិក្សាឬ សញ្ញាបត្រដាក់នៅមន្ទីរពេទ្យកុមារអង្គរដែលមានអាសយដ្ឋាននៅផ្លូវទេពវង្ស និង អុំមឆាយ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ប្រអប់សំបុត្រ PO Box 50 ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ ទូរស័ព្ទៈ +855 63 963 409, ០១៧ ៧២ ៧២ ៦២ ឬ តាមរយៈអ៊ីម៉ែល: job@angkorhospital.org

បញ្ជាក់:មានតែបេក្ខជនដែលត្រូវបានជ្រើសរើសប៉ុណ្ណោះនឹងត្រូវបានទាក់ទងសម្រាប់ការសម្ភាស។សម្រាប់ពាក្យដែលត្រូវបានដាក់ហើយនឹងមិនត្រូវបានប្រគល់ជូនវិញទេ។ បេក្ខជនដែលមិនបានបំពេញតាមលក្ខខណ្ឌដាក់ពាក្យធ្វើការរបស់មន្ទីរពេទ្យ មន្ទីរពេទ្យមិនទទួលយកឡើយ។

Find What You Need

Use the search below to quickly find answers and resources.

Paul Turner


Director at Cambodia Oxford Medical Research Unit

Angkor Hospital for Children

Stay connected with Angkor Hospital for Children and the lives we care for every day.

We will not share your details with any 3rd party.