ម៉ោងបម្រើការងារ : យ៉ាងតិច ៤០ម៉ោង ក្នុងមួយសប្តាហ៏
ទីកន្លែងនៃការងារ : មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប
មុខតំណែង : អនាម័យ និងថែសួន(០២នាក់ )
ក្រោមការគ្រប់គ្រង : បុគ្គលិករដ្ឋបាលមន្ទីរពេទ្យកុមារអង្គរ
បិទឈប់ទទួលពាក្យ : ថ្ងៃទី ១៨ មេសា ២០២៥ វេលាម៉ោង ៥:០០ រសៀល (មកមុនសំភាសន៍មុន)
បុគ្គលិកសំអាតនិងថែសួន គឺស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ របស់ប្រធានផ្នែកសំអាត និងអនាម័យនៃការិយាល័យរដ្ឋបាលមន្ទីរពេទ្យកុមារអង្គរ ។ បុគ្គលិកសំអាតនិងថែសួនត្រូវធានាឲ្យបានថា បរិវេណទាំងមូលរបស់មន្ទីរពេទ្យគឺត្រូវតែស្អាតមានរបៀបរៀបរយ និងមានផាសុខភាពជានិច្ច ។
មន្ទីរពេទ្យកុមារអង្គរមិនលើកលែងចំពោះរាល់គ្រប់សកម្មភាពរំលោភបំពាន ការកេងប្រវ័ញ្ច និងការបៀតបៀនផ្លូវភេទលើកុមារ។
ភារៈកិច្ច និងការទទួលខុសត្រូវ
- ត្រូវធានាឱ្យបានថា បរិវេណទាំងមូលរបស់មន្ទីរពេទ្យ រួមទាំងសួនច្បារ សួនបន្លែ ត្រូវស្អាត មានរបៀបរៀបរយនិងមានផាសុខភាពជានិច្ច
- ទទួលបន្ទុកសំអាតទូទៅទាំងក្នុងកន្លែងវេជ្ជសាស្រ្តនិងក្រៅកន្លែងវេជ្ជសាស្រ្ត
- លាងសំអាតគ្រែ កម្រាល រៀបចំគ្រែអ្នកជំងឺសម្រាកពេទ្យ បោកគក់សម្ភារៈប្រើប្រាស់ទូទៅនៅក្នុងមន្ទីរពេទ្យ និងសម្លៀកបំពាក់បុគ្គលិក ផ្នែកវេជ្ជសាស្រ្តមួយចំនួនដែលបានកំណត់ដោយមន្ទីរពេទ្យ
- សម្អាត រក្សា និងថែទាំនូវរាល់សំភារៈ និងឧបករណ៍របស់មន្ទីរពេទ្យ រួមមានឧបករណ៍ជូតសំអាត ធុងទឹក ទឹកថ្នាំសំអាតឥដ្ឋការ៉ូ ម៉ាស៊ីនសំអាតផ្សេងៗ ។ល។ ដែលបានផ្តល់ឱ្យប្រើប្រាស់ ក៏ដូចជា សំភារៈដទៃទៀតនៅក្នុងមន្ទីរពេទ្យ
- អនុវត្តគោលការណ៍សុវត្ថិភាព និងនីតិវិធីបង្ការការចំលងរោគទៅតាមក្បួនច្បាប់ដែលមន្ទីរពេទ្យបានកំណត់
- ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនតាមគោលការណ៍ ព្រមទាំងបទបញ្ជាផ្ទៃក្នុង របស់ផ្នែកសំអាត
- សំអាត និងយកសំរាមចេញពីធុងសំរាមជាប្រចាំ ដើម្បីធានាឱ្យមាន ភាពស្អាតជានិច្ច ក្នុងបរិវេណមន្ទីរពេទ្យ អនុលោមតាមគោលការណ៍ អនាម័យដែលបានកំណត់
- ធ្វើការងារមួយចំនួនដែលចាត់តាំងដោយប្រធានផ្នែកសំអាត។
លក្ខខណ្ឌជ្រើសរើស
- កំរិតសិក្សាត្រឹមថ្នាក់អនុវិទ្យាល័យ យ៉ាងទាបបំផុត
- មានជំនាញមូលដ្ឋានក្នុងការដាំដុះដំណាំផ្សេងៗ និងសំអាត
- បទពិសោធន៏ខាងផ្នែកកសិកម្ម យ៉ាងតិច១ឆ្នាំ មានចិត្តអំនត់ អត់ធ្មត់ ចំពោះការងារ និងការទទួលខុសត្រូវ និង អាចសរសេរភាសាខ្មែរ
របៀបដាក់ពាក្យ
ប្រសិនបើបេក្ខជនបេក្ខនារីមានចំណាប់អារម្មណ៍លើមុខតំណែងខាងលើសូមទាក់ទងមកការិយាល័យធនធានមនុស្សមន្ទីរពេទ្យកុមារដើម្បីយកពាក្យស្នើសុំរបស់មន្ទីរពេទ្យ ឬទាញយកទម្រង់ពាក្យពី https://angkorhospital.org/wp-content/uploads/2022/09/application-form.pdf រួមភ្ជាប់ជាមួយនឹងប្រវត្តិរូបសង្ខេប លិខិតបញ្ជាក់ការសិក្សាឬសញ្ញាបត្រដាក់នៅ មន្ទីរពេទ្យកុមារអង្គរដែលមានអាសយដ្ឋាននៅ ផ្លូវទេពវង្សនិងអុំមឆាយ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ប្រអប់សំបុត្រ PO Box 50 ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។
ទូរស័ព្ទៈ +855 63 963 409, ០១៧ ៧២ ៧២ ៦២ ឬតាមរយៈអ៊ីម៉ែល: job@angkorhospital.org
បញ្ជាក់: មានតែបេក្ខជនដែលត្រូវបានពិនិត្យឃើញថាគ្រប់លក្ខខណ្ឌប៉ុណ្ណោះនឹងត្រូវបានទាក់ទងសម្រាប់ការសម្ភាសន៍។សម្រាប់ពាក្យដែលត្រូវបានដាក់ហើយនឹងមិនត្រូវបានប្រគល់ជូនវិញទេ។ បេក្ខជនដែលមិនបានបំពេញតាមលក្ខខណ្ឌដាក់ពាក្យធ្វើការរបស់មន្ទីរពេទ្យ មន្ទីរពេទ្យមិនទទួលយកឡើយ។