To:

All interested candidates

From:

Human Resource Department, Angkor Hospital for Children

Job Location:

Angkor Hospital for Children

Report to Department:

Nutrition Team Leader

Vacancy:

Nutrition Assistant

Working Hours:

40 hours per week

Salary & Benefits:

Closing Date:

13 February 2026 5:00 PM

ភារកិច្ច និងការទទួលខុសត្រូវៈ

• រៀបចំ និងចែកចាយអាហារស្រស់ៗដល់អ្នកជំងឺគ្រួសារក្រីក្រប្រចាំថ្ងៃ

• រៀបចំ​ បបរខាប់គ្រប់គ្រឿង និងធ្វើបង្ហាញ ពីរដងក្នុងមួយថ្ងៃ​(ថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ក្នុងមួយសប្តាហ៍)

• រៀបចំ និងចម្អិនអាហារសម្រាប់អ្នកជំងឺមហារីក ៥ថ្ងៃក្នុងមួយសប្តាហ៍

• ធ្វើការដាក់សំណើទិញការផ្គត់ផ្គង់អាហារតាមតម្រូវការ

• ការអប់រំជាក្រុមអំពីអាហារូបត្ថម្ភ និងអនាម័យដល់អ្នកជំងឺ មុនពេលផ្តល់កញ្ចប់អាហារ

• ការបញ្ចូលទិន្នន័យរបស់អ្នកជំងឺ ដែលបានទទួលជារៀងរាល់ថ្ងៃក្នុងទម្រង់ Excel

• ការស្លៀកពាក់សមរម្យសម្រាប់អ្នករៀបចំអាហារ (រួមមានៈ របាំងសក់ ឯកសណ្ឋានថ្មី ក្រចកដៃខ្លី និងស្អាត និងគ្មាននាឡិកាដៃ ហាមជក់បារី …….)

• រក្សាសារពើភណ្ឌនៃការផ្គត់ផ្គង់អាហារូបត្ថម្ភ និងជូនដំណឹងដល់ប្រធានក្រុមអាហារូបត្ថម្ភអំពីស្តុកណាមួយដែលជិតអស់។

• ធានាបាននូវការរក្សាទុកដាក់បានត្រឹមត្រូវ និងកាលបរិច្ឆេទផុតកំណត់នៃការផ្គត់ផ្គង់អាហារូបត្ថម្ភ (ត្រីកំប៉ុង បន្លែ កញ្ចប់អនាម័យ……….)

• ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងការឆ្លងមេរោគ និងការសង្គ្រោះបឋម និងការបណ្តុះបណ្តាលធនធានមនុស្សមួយឆ្នាំម្តង។

• ការងារផ្សេងទៀតតាមការសម្រេចដោយប្រធានក្រុមនៃគម្រោងអាហារូបត្ថម្ភ។

 ចំណេះដឹង និង បទពិសោធន៍៖

  • សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
  • វិញ្ញាបនបត្រអ្នកផ្តល់អាហារ (បើមាន)
  • ការយល់ដឹងជាមូលដ្ឋាននៃគោលការណ៍អាហារូបត្ថម្ភ
  • បទពិសោធន៍ផ្នែកសេវាកម្មម្ហូបអាហារ ការងារផ្ទះបាយ
  • ភាសាអង់គ្លេសកម្រិតមូលដ្ឋាន
  • ជំនាញកុំព្យូទ័រជាមូលដ្ឋានជាមួយ word និង Excel (សម្រាប់បញ្ចូលទិន្នន័យ។ល។)

ជំនាញ និងសមត្ថភាព៖

  • ទំនាក់ទំនងល្អ និងការប្រាស្រ័យបុគ្គលិកតាមផ្នៃក
  • សមត្ថភាពក្នុងការធ្វើតាមការណែនាំ និងធ្វើការដោយឯករាជ្យ
  • សមត្ថភាពក្នុងការធ្វើការប្រកបដោយប្រសិទ្ធភាពជាផ្នែកនៃក្រុម
  • មានជំនាញរៀបចំ និងគ្រប់គ្រងពេលវេលាបានល្អ

មន្ទីរពេទ្យកុមារអង្គរមិនលើកលែងចំពោះរាល់គ្រប់សកម្មភាពរំលោភបំពាន ការកេងប្រវ័ញ្ច និងការបៀតបៀនផ្លូវភេទលើកុមារ។

របៀបដាក់ពាក្យ

ប្រសិនបើបេក្ខជន​បេក្ខនារីមានចំណាប់អារម្មណ៍លើមុខដំណែងខាងលើសូមទាក់ទងមកការិយាល័យធនធានមនុស្ស​មន្ទីរពេទ្យកុមារដើម្បីយកពាក្យស្នើសុំរបស់មន្ទីរពេទ្យឬទាញយកទម្រង់ពាក្យពី https://angkorhospital.org/wp-content/uploads/2026/01/10.-Application-Form-Last-Update-_With-PSEA-Clause.pdf  រួមភ្ជាប់ជាមួយនឹងប្រវត្តិរូបសង្ខេប លិខិតបញ្ជាក់ការសិក្សាឬសញ្ញាប័ត្រដាក់នៅ មន្ទីរពេទ្យកុមារអង្គរដែលមានអស័យដ្ឋាននៅ​ ផ្លូវទេពវង្សនិងអុំមឆាយ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ប្រអប់សំបុត្រ PO Box 50 ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ ទូរស័ព្ទៈ +855 63 963 409, ០១៧​ ៧២​ ៧២ ៦២ ឬតាមរយៈអ៊ីម៉ែល: job@angkorhospital.org.​ បញ្ជាក់: មានតែបេក្ខជនដែលត្រូវបានជ្រើសរើសប៉ុណ្ណោះនឹងត្រូវបានទាក់ទងសម្រាប់ការសំភាសន៍។ សម្រាប់ពាក្យដែលត្រូវបានដាក់ហើយនឹងមិនត្រូវបានប្រគល់ជូនវិញទេ។បេក្ខជនដែលមិនបានបំពេញតាមលក្ខខណ្ឌដាក់ពាក្យធ្វើការរបស់មន្ទីរពេទ្យ​​មន្ទីរពេទ្យមិនទទួលយកឡើយ។​

Find What You Need

Use the search below to quickly find answers and resources.

Angkor Hospital for Children

Stay connected with Angkor Hospital for Children and the lives we care for every day.

We will not share your details with any 3rd party.