To:

From:

Job Location:

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

Report to Department:

ប្រធានផ្នែកអាហារូបត្ថម្ភ

Vacancy:

(០១ នាក់ )

Working Hours:

ម៉ោងយ៉ាងតិច ៤០ម៉ោងក្នុងមួយសប្តាហ៍

Salary & Benefits:

Closing Date:

ថ្ងៃទី២១ ខែកុម្ភៈ ២0២៥ វេលាម៉ោង ៥:០០ រសៀល

ភារកិច្ច និងការទទួលខុសត្រូវៈ

• រៀបចំ និងចែកចាយអាហារស្រស់ៗដល់អ្នកជំងឺគ្រួសារក្រីក្រប្រចាំថ្ងៃ

• រៀបចំ​ បបរខាប់គ្រប់គ្រឿង និងធ្វើបង្ហាញ ពីរដងក្នុងមួយថ្ងៃ​(ថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ក្នុងមួយសប្តាហ៍)

• រៀបចំ និងចម្អិនអាហារសម្រាប់អ្នកជំងឺមហារីក ៥ថ្ងៃក្នុងមួយសប្តាហ៍

• ធ្វើការដាក់សំណើទិញការផ្គត់ផ្គង់អាហារតាមតម្រូវការ

• ការអប់រំជាក្រុមអំពីអាហារូបត្ថម្ភ និងអនាម័យដល់អ្នកជំងឺ មុនពេលផ្តល់កញ្ចប់អាហារ

• ការបញ្ចូលទិន្នន័យរបស់អ្នកជំងឺ ដែលបានទទួលជារៀងរាល់ថ្ងៃក្នុងទម្រង់ Excel

• ការស្លៀកពាក់សមរម្យសម្រាប់អ្នករៀបចំអាហារ (រួមមានៈ របាំងសក់ ឯកសណ្ឋានថ្មី ក្រចកដៃខ្លី និងស្អាត និងគ្មាននាឡិកាដៃ ហាមជក់បារី …….)

• រក្សាសារពើភណ្ឌនៃការផ្គត់ផ្គង់អាហារូបត្ថម្ភ និងជូនដំណឹងដល់ប្រធានក្រុមអាហារូបត្ថម្ភអំពី

ស្តុកណាមួយដែលជិតអស់។

• ធានាបាននូវការរក្សាទុកដាក់បានត្រឹមត្រូវ និងកាលបរិច្ឆេទផុតកំណត់នៃការផ្គត់ផ្គង់អាហារូបត្ថម្ភ (ត្រីកំប៉ុង បន្លែ កញ្ចប់អនាម័យ……….)

• ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងការឆ្លងមេរោគ និងការសង្គ្រោះបឋម និងការ

  បណ្តុះបណ្តាលធនធានមនុស្សមួយឆ្នាំម្តង។

• ការងារផ្សេងទៀតតាមការសម្រេចដោយប្រធានក្រុមនៃគម្រោងអាហារូបត្ថម្ភ

 ចំណេះដឹង និង បទពិសោធន៍៖

  • សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
  • វិញ្ញាបនបត្រអ្នកផ្តល់អាហារ (បើមាន)
  • ការយល់ដឹងជាមូលដ្ឋាននៃគោលការណ៍អាហារូបត្ថម្ភ
  • បទពិសោធន៍ផ្នែកសេវាកម្មម្ហូបអាហារ ការងារផ្ទះបាយ
  • ភាសាអង់គ្លេសកម្រិតមូលដ្ឋាន
  • ជំនាញកុំព្យូទ័រជាមូលដ្ឋានជាមួយ word និង Excel (សម្រាប់បញ្ចូលទិន្នន័យ។ល។)

ជំនាញ និងសមត្ថភាព៖

  • ទំនាក់ទំនងល្អ និងការប្រាស្រ័យបុគ្គលិកតាមផ្នៃក
  • សមត្ថភាពក្នុងការធ្វើតាមការណែនាំ និងធ្វើការដោយឯករាជ្យ
  • សមត្ថភាពក្នុងការធ្វើការប្រកបដោយប្រសិទ្ធភាពជាផ្នែកនៃក្រុម
  • មានជំនាញរៀបចំ និងគ្រប់គ្រងពេលវេលាបានល្អ

  មន្ទីរពេទ្យកុមារអង្គរមិនលើកលែងចំពោះរាល់គ្រប់សកម្មភាពរំលោភបំពាន ការកេងប្រវ័ញ្ច និងការបៀតបៀនផ្លូវភេទលើកុមារ។

 របៀបដាក់ពាក្យ

ប្រសិនបើបេក្ខជន​បេក្ខនារីមានចំណាប់អារម្មណ៍លើមុខដំណែងខាងលើសូមទាក់ទងមកការិយាល័យធនធានមនុស្ស​មន្ទីរពេទ្យកុមារដើម្បីយកពាក្យស្នើសុំរបស់មន្ទីរពេទ្យឬទាញយកទម្រង់ពាក្យពី http://angkorhospital.org/jobs/job-application-forms/​​  រួមភ្ជាប់ជាមួយនឹងប្រវត្តិរូបសង្ខេប លិខិតបញ្ជាក់ការសិក្សាឬសញ្ញាប័ត្រដាក់នៅ មន្ទីរពេទ្យកុមារអង្គរដែលមានអស័យដ្ឋាននៅ​ ផ្លូវទេពវង្សនិងអុំមឆាយ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ប្រអប់សំបុត្រ PO Box 50 ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។

ទូរស័ព្ទៈ +855 63 963 409, ០១៧​ ៧២​ ៧២ ៦២ ឬតាមរយៈអ៊ីម៉ែល: job@angkorhospital.org

បញ្ជាក់: មានតែបេក្ខជនដែលត្រូវបានជ្រើសរើសប៉ុណ្ណោះនឹងត្រូវបានទាក់ទងសម្រាប់ការសំភាសន៍។

​សម្រាប់ពាក្យដែលត្រូវបានដាក់ហើយនឹងមិនត្រូវបានប្រគល់ជូនវិញទេ។បេក្ខជនដែលមិនបានបំពេញ

តាមលក្ខខណ្ឌដាក់ពាក្យធ្វើការរបស់មន្ទីរពេទ្យ​​មន្ទីរពេទ្យមិនទទួលយកឡើយ។​