ភារកិច្ច និង ការទទួលខុសត្រូវ៖
• ផ្ដល់ការថតកាំរស្មីអ៊ិច (X-ray) និង ស៊ីធីស្កែនដល់អ្នកជំងឺដោយប្រើប្រាស់ម៉ាស៊ីនថតកាំរស្មីអ៊ិច
និង ម៉ាស៊ីនស៊ីធីស្កែន ។
• កត់ត្រា និង បញ្ចូលទិន្នន័យអ្នកជំងឺដែលបានថត ឬ ស្កែនចូលក្នុងប្រព័ន្ធកុំព្យូទ័រ
• ដំណើរការបញ្ចូល និង បញ្ជូនរូបភាពវេជ្ជសាស្រ្ដក្នុងប្រព័ន្ធកុំព្យូទ័រឱ្យទាន់ពេលវេលា
• មានឆន្ទៈរៀនសូត្រ អភិវឌ្ឍចំណេះដឹង ជំនាញរបស់ខ្លួន និង បង្រៀនដល់សហសេវិក
• ចូលរួមក្នុងការបង្ការ និង ការត្រួតពិនិត្យការចម្លងរោគនៅក្នុងមន្ទីរពេទ្យ
• គោរពតាមគោលនយោបាយ គោលការណ៍សុវត្ថិភាពសុខភាពរបស់មន្ទីរពេទ្យ
• ធ្វើការងារជាក្រុម និង សហការណ៍ជាមួយបុគ្គលិកផ្នែកផ្សេងៗទៀតនៅក្នុងមន្ទីរពេទ្យ
• មានការទទួលខុសត្រូវ និង គណនេយ្យភាពចំពោះការងារ
• ត្រូវគោរពវិន័យកាងារ និង ប្រកាន់ខ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ
• ត្រូវបំពេញការងារទៅតាមកាលវិភាគ រួមបញ្ចូលទាំងការទទួលខុសត្រូវតាមវេនប្រចាំការ (On call)
ដែលបានរៀបចំដោយផ្នែករបស់ខ្លួន។
ចំណេះដឹង និង បទពិសោធន៏៖
• បានបញ្ចប់ការសិក្សាជំនាញអ្នកបច្ចេកទេសថតកាំរស្មីអ៊ិច(Radiology Technician) ឬ គិលានុបដ្ឋាក កម្រិតមធ្យម ឬ កម្រិតបឋម ឬ ធ្លាប់មានបទពិសោធន៍បម្រើការងារនៅផ្នែកនេះពីមុនមក។
• មានចំណេះដឹងអំពីកាយវិភាគវិទ្យា សរីរៈវិទ្យា ឬ មានបំណងចង់សិក្សារៀនសូត្របន្ថែម
• មានជំនាញក្នុងការទំនាក់ទំនងល្អ សាទរនឹងការងារ
• មានអាកប្បកិរិយាល្អ និង មានភាពស្មោះត្រង់
• ត្រូវមានកាយសម្បទាមាំមួន និង ចិត្តអំណត់អត់ធ្មត់ចំពោះការងារ
• ចេះអាន សរសេរ ភាសាអង់គ្លេស ត្រូវបានលើកទឹកចិត្ដ
• ចេះជំនាញកុំព្យូទ័រជាមូលដ្ឋាន ត្រូវបានលើកទឹកចិត្ដ
មន្ទីរពេទ្យកុមារអង្គរមិនលើកលែងចំពោះរាល់គ្រប់សកម្មភាពរំលោភបំពាន ការកេងប្រវ័ញ្ច និងការបៀតបៀនផ្លូវភេទលើកុមារ។
របៀបដាក់ពាក្យ៖
ប្រសិនបើបេក្ខជនបេក្ខនារីមានចំណាប់អារម្មណ៍លើមុខតំណែងខាងលើសូមទាក់ទងមកការិយាល័យធនធានមនុស្សមន្ទីរពេទ្យកុមារដើម្បីយកពាក្យស្នើសុំរបស់មន្ទីរពេទ្យ ឬ ទាញយកទម្រង់ពាក្យពី https://angkorhospital.org/wp-content/uploads/2022/09/application-form.pdf រួមភ្ជាប់ជាមួយនឹងប្រវត្តិរូបសង្ខេប លិខិតបញ្ជាក់ការសិក្សាឬសញ្ញាបត្រដាក់នៅ មន្ទីរពេទ្យកុមារអង្គរដែលមានអាសយដ្ឋាននៅ ផ្លូវទេពវង្សនិងអុំមឆាយ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ប្រអប់សំបុត្រ PO Box 50 ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។
ទូរស័ព្ទៈ +855 63 963 409, ០១៧ ៧២ ៧២ ៦២ ឬតាមរយៈអ៊ីម៉ែល: job@angkorhospital.org
បញ្ជាក់: មានតែបេក្ខជនដែលត្រូវបានពិនិត្យឃើញថាគ្រប់លក្ខខណ្ឌប៉ុណ្ណោះនឹងត្រូវបានទាក់ទងសម្រាប់ការសម្ភាស។សម្រាប់ពាក្យដែលត្រូវបានដាក់ហើយនឹងមិនត្រូវបានប្រគល់ជូនវិញទេ។ បេក្ខជនដែលមិនបានបំពេញតាមលក្ខខណ្ឌដាក់ពាក្យធ្វើការរបស់មន្ទីរពេទ្យ មន្ទីរពេទ្យមិនទទួលយកឡើយ។