ភារកិច្ច និង ការទទួលខុសត្រូវ៖
- ផ្ដល់ការថែទាំអ្នកជងឺប្រកបដោយការគោរព និង ក្ដីមេត្ដាករុណា
- អនុវត្ដការថែទាំដោយប្រើប្រាស់របៀបថែទាំអ្នកជំងឺជាមូលដ្ឋាន
- មានឆន្ទៈរៀនសូត្រ អភិវឌ្ឍចំណេះដឹង ជំនាញរបស់ខ្លួន និង បង្រៀនដល់សហសេវិក
- ចូលរួមបង្រៀន អប់រំសុខភាពអ្នកជំងឺ និង ក្រុមគ្រួសារអ្នកជំងឺ
- មានសមត្ថភាពបំពេញសំណុំឯកសារអ្នកជំងឺទៅតាមគោលការណ៍ណែនាំរបស់មន្ទីរពេទ្យ
- ចូលរួមក្នុងការបង្ការ និង ការត្រួតពិនិត្យការចម្លងរោគនៅក្នុងមន្ទីរពេទ្យ
- គោរពតាមគោលនយោបាយ គោលការណ៍សុវត្ថិភាពសុខភាពរបស់មន្ទីរពេទ្យ
- ធ្វើការងារជាក្រុម និង សហការណ៍ជាមួយបុគ្គលិកផ្នែកផ្សេងៗទៀតនៅក្នុងមន្ទីរពេទ្យ
- មានការទទួលខុសត្រូវ និង គណនេយ្យភាពចំពោះកាងារ
- ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ
- ត្រូវបំពេញការងារទៅតាមកាលវិភាគដែលបានរៀបចំតាមផ្នែករបស់ខ្លួន
ចំណេះដឹង និង បទពិសោធន៍៖
- បញ្ចប់ការសិក្សាជំនាញទន្ដគិលានុបដ្ឋាក កម្រិតបរិញ្ញាបត្ររង ឬ បរិញ្ញាបត្រដែលសញ្ញាបត្រ
- ចេញដោយគ្រឺះស្ថានបណ្ដុះបណ្ដាល និង ទទួលស្គាល់ដោយក្រសួងសុខាភិបាល
- មានចំណេះដឹងល្អអំពីកាយវិភាគវិទ្យា សរីរៈវិទ្យា និង ជំងឺផ្សេងៗ
- មានជំនាញក្នុងការទំនាក់ទំនងល្អ សាទរនឹងការងារ
- មានអាកប្បកិរិយាល្អ និង មានភាពស្មោះត្រង់
- ត្រូវមានកាយសម្បទាមាំមួន និង ចិត្តអំណត់អត់ធ្មត់ចំពោះការងារ
- ចេះអាន សរសេរ ភាសាអង់គ្លេស
- ចេះជំនាញកុំព្យូទ័រជាមូលដ្ឋាន
របៀបដាក់ពាក្យ៖
ប្រសិនបើបេក្ខជនបេក្ខនារីមានចំណាប់អារម្មណ៍លើមុខដំណែងខាងលើសូមទាក់ទងមកការិយាល័យធនធានមនុស្សមន្ទីរពេទ្យកុមារដើម្បីយកពាក្យស្នើសុំរបស់មន្ទីរពេទ្យ ឬ ទាញយកទម្រង់ពាក្យពី https://angkorhospital.org/wp-content/uploads/2022/09/application រួមភ្ជាប់ជាមួយនឹងប្រវត្តិរូបសង្ខេប លិខិតបញ្ជាក់ការសិក្សាឬ សញ្ញាបត្រដាក់នៅមន្ទីរពេទ្យកុមារអង្គរដែលមានអាសយដ្ឋាននៅផ្លូវទេពវង្ស និង អុំមឆាយ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ប្រអប់សំបុត្រ PO Box 50 ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ ទូរស័ព្ទៈ +855 63 963 409, ០១៧ ៧២ ៧២ ៦២ ឬ តាមរយៈអ៊ីម៉ែល: job@angkorhospital.org
បញ្ជាក់: មានតែបេក្ខជនដែលត្រូវបានជ្រើសរើសប៉ុណ្ណោះនឹងត្រូវបានទាក់ទងសម្រាប់ការសម្ភាស។សម្រាប់ពាក្យដែលត្រូវបានដាក់ហើយនឹងមិនត្រូវបានប្រគល់ជូនវិញទេ។ បេក្ខជនដែលមិនបានបំពេញតាមលក្ខខណ្ឌដាក់ពាក្យ ធ្វើការរបស់មន្ទីរពេទ្យ មន្ទីរពេទ្យមិនទទួលយកឡើយ។